ឆេះផ្ទះ 5 ល្វែងនិងស្លាប់ម្នាក់របួស 5នាក់
ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញរបាយការណ៍ករណីអគ្គិភ័យដែលបង្កឡើងដោយម្ចាស់ផ្ទះធ្វើឱ្យ ធ្លាក់ដបសាំងបណ្តាលអោយមានអគ្គិភ័យ ឆេះផ្ទះ 5 ល្វែងនិងស្លាប់ម្នាក់របួស 5នាក់។
ហេតុការណ៍អគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃ ពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវលេខ221ផ្ទះលេខ35A ក្រុមទី26B ភូមិ07 សង្កាត់ផ្សាដេប៉ូទី2 ខណ្ឌទួុលគោក រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់នគរបាលខណ្ឌទួលគោកបានឲ្យដឹងពីថា ម្ចាស់ផ្ទះឈ្មោះ យន ស្រឹុប ភេទស្រី អាយុ71ឆ្នាំ មុខរបរ នៅផ្ទះ ហើយមូលហេតុមកពី ធ្លាក់ដបសាំងបណ្តាលអោយមានអគ្គិភ័យ ។ ផ្ទះល្វែង ទំហំ 04ម៉ែត្រ គុណ07ម៉ែត្រ រងការ ខូចខាតសម្ភារ គឺឆេះផ្ទះលេខ35Aផ្នែកខាងក្រោមព្រមទាំងសម្ភារ ប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុង ព្រមទាំងម៉ូតូចំនួុន3គ្រឿង ហើយបានបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួុន4ផ្ទះជាប់គ្នា ។
នគរបាលបានបញ្ជាក់ថា អគ្គីភ័យនេះបណ្ដាលឱ្យស្លាប់មនុស្ស 1នាក់ ឈ្មោះ យន ស្រុិប ភេទស្រី អាយុ 71 ឆ្នាំ របួសមនុស្ស 05នាក់ ( ស្រីចំនួុន4នាក់)។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តការិយាអគ្គិភ័យ ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 06ឡានស្មេីនឹង 24ម៉ែត្រគូប ៕