ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះអភិបាលរាជធានីភ្នំពេញ បាននឹងកំពុងបញ្ជាប្រដាប់អាវុធ ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងងាយរងគ្រោះនៅផ្លូវចំការដូងមកកាន់ទីទួលសុវត្ថិភាព

80

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៥តុលានេះកំណាត់ផ្លូវចំការដូង ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ បាននឹងកំពុងគំរាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅឡើយទេ ហើយក្នុងខណៈនេះដែល លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាននឹងកំពុងបញ្ជាប្រដាប់អាវុធ ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងងាយរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ខណៈដែរលំនៅដ្ឋានរបស់គាត់ត្រូវបានលិចលង់ ទទួលរងនូវហានិភ័យខ្ពស់។
ក្នុងនោះដែរ គេឃើញកងរាជធានីភ្នំពេញ បានប្រើគ្រឿងចក្រនិងអូប័រ ដើម្បីដឹកប្រជាពលរដ្ឋចេញពីតំបន់ដែលងាយរងគ្រោះនៅលើកំណាត់ផ្លូវនេះ ។
លោកឃួង ស្រេងបញ្ជាថា ប្រជាពលរដ្ឋទាំងអស់ត្រូវជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព រដ្ឋបាលរាជធានីរៀបចំរោងតង់ សុំផ្ទះល្វែងគេ២ល្វែង ជូន ជាមូយនិងការឧបត្ថម្ភគ្រឿង ហូបចុកដូចជា ទឹក មីជាដើម។
លោកបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចេញពីលំនៅដ្ឋានមកកាន់ទីទួលសុវត្ថិភាព ដោយកម្លាំងយើងជាអ្នកជួយដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព បើប្អូនកុំស្តាយទ្រព្យសម្បត្តិ គិតពីអាយុជីវិតជាធំ ។
អាជ្ញាធរបញ្ជាក់ថា ប្រជាពលរដ្ខរងគ្រោះនៅក្នុងតំបន់ខាងលើមានចំនួន២៨០០នាក់ ហើយ១យប់ពេញ យប់ម៉ិញនេះកម្លាំងយើងជម្លៀសប្រជាពលរដ្ឋបានជាង៥០០នាក់ ហើយព្រឹកនេះបានបន្តសកម្មភាពជួយសង្គ្រោះយ៉ាងជាប់ដៃបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង