អភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌដូនពេញ រួមគ្នានាំយកអំណោយចែកជូនប្រជាពលរដ្ឋរស់នៅសហគមន៍ផ្លូវដែក ក្នុងសង្កាត់ បឹងកក់ទី២ និងសង្កាត់ស្រះចកដែលខ្វះខាតជីវភាពចំនួន១២៥គ្រួសារ
ភ្នំពេញ៖កាលពីថ្ងៃអាទិត្យថ្ងៃ១៧ មករាឆ្នាំ២០២១ នៅវត្តនាគវ័ន លោកឯក ឃុនដឿន. អភិបាលខណ្ឌទួលគោក និងសហការី រួមជាមួយលោកសុខ ពេញវុធ អភិបាលខណ្ឌ ដូនពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍ផ្លូវដែក ក្នុងសង្កាត់ បឹងកក់ទី២ ចំនួន ៨៩ គ្រួសារ និងសង្កាត់ស្រះចក ចំនួន ៣៦ គ្រួសារ ជាមួយនោះក៍បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ ។
ក្នុងឱកាសនោះអភិបាលខណ្ឌទាំង២ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និង សួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខរបស់ លោក អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសសូមថែរក្សាអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ និង ឧស្សាហ៍លាងដៃជាមួយអាលកុល ឬសាប៊ូ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ផងដែរ ។
អំណោយដែលលោកអភិបាលខណ្ឌទាំង២នាំយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតទាំង១២៥គ្រួសារនោះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ថវិកា ២០,០០០រៀល ៕