ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រណារយន្ត៤គ្រឿង, ឧបករណ៍ឆក់ត្រី២ និងមងទាក់ចាប់សត្វព្រៃប្រវែង៣០ម៉ែត្រ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ចុះទប់ស្កាត់និងប្រមូលយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន

389

ខេត្តមណ្ឌលគិរី ៖ ការចុះល្បាតនៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២១ របស់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងសហការគាំទ្រដោយគម្រោងរបស់អង្គការ WWF បានចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖

១.ម៉ាស៊ីនឆក់ត្រីចំនួន២គ្រឿង និងអាគុយ១ នៅចំណុចអូរតេ ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងភូមិសាស្រ្តភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

២.រុះរើរោងប្រក់តង់ចំនួន១ទីតាំង ដែលអញ្ញាតជនបានលួចចូលមកកាប់រុករាននិងទន្ទ្រានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅត្រង់ចំណុចភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីនេះ មន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិរបស់ការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ កំពុងស្រាវជ្រាវសាវតារដើម្បីចាត់ការបន្តតាមនីតិវិធី។

៣.សាប្រមូលមងទាក់ចាប់សត្វព្រៃប្រភេទសត្វស្លាប ប្រវែង៣០ម៉ែត្រ នៅត្រង់ចំណុចអូរតេ ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតនៅក្នុងភូមសាស្រ្តភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

៤.ដកហូតរណារយន្តសរុបចំនួន៤គ្រឿង

ជាមួយនឹងការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់ខាងលើនេះ មន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ក៏បានរៀបចំដាក់ស្លាកសញ្ញាផ្សព្វផ្សាយជាសារអប់រំបរិស្ថាន និងដាក់ស្លាកសញ្ញាហាមប្រាមការចូលក្នុងតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច បានចំនួន៤ស្លាកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង