លោកអភិបាលខណ្ឌចំការមន បន្តចុះចែក អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារមានជីវភាពខ្វះខាត នៅសង្កាត់ទន្លេបាសាក់ និងសង្កាត់ទួលទំពូងទី២ជិត៤០០គ្រួសារ
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និង លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ០២សង្កាត់បន្ថែមទៀត រួមមាន៖ សង្កាត់ទន្លេបាសាក់ ចំនួន ២២៤គ្រួសារ ,សង្កាត់ទួលទំពូងទី២ ចំនួន ១៤៥គ្រួសារ
ចំពោះអំណោយដែលចែកជូនដោយក្នុង០១គ្រួសារៗទទួលបានអង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី និងម៉ាស។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ អោយចិត្តទុកដាក់ចំពោះភ្លើងធូប ហ្គាសចម្អិន ដើម្បីបង្ការអគ្គីភ័យកើតឡើងជាយថាហេតុ ជាពិសេសទៀតនោះ ត្រូវចេះថែរក្សាអោយបានល្អ ក្នុងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន៕ដោយសុវណ្ណភូមិ
Sign in
Sign in
Recover your password.
A password will be e-mailed to you.
អត្ថបទដែលជាប់ទាក់ទង