ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ស្នើឲ្យសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបនិងចាប់ជនខិលខូច ជាអ្នកសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទ

195

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុតដើម្បីបង្ក្រាបនិងចាប់ជនខិលខូច ដែលបានប្រព្រឹត្តចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរ គ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាព យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមាន ខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើក បរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ ដែលបង្ក ឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ។

នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើក បរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ និងបានអះអាងថា ជាអនុសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្រសួងសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រទាំង ឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិ យស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

ក្រសួង ក៏សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនខិលខូចខាងលើដែល បានផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយ លក់ផ្លាកលេខយានយន្ត តាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើបោកប្រាស់ និងការក្លែងឯកសារសាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់ សាធារណជន ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបង ប្អូនប្រជាពលរដ្ឋមេត្តា ចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅ តាមទីតាំងនានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌ មានមិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបនិងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើ យកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ឱ្យខាងតែបាន។

បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង