ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្យសំដីយុវជនម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ទៀត បណ្តាលឱ្យរងរបួសក្បាល ត្រូវឃាត់ខ្លួន

270

 

ស្រុកឯកភ្នំ ៖ កាលពីថ្ងៃទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៦និង០០​នាទី​ អនុវត្តតាមការចង្អលដឹកនាំ របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​គឹមសាន​ស្នងការ​នៃស្នងការដ្ឋាននគរ​បា​ល ខេត្តបាត់ដំបង រួមទាំងយោបល់របស់​ លោ​ក​វរ សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្រប សម្រួលលើនីតិវិធីពី​ឯកឧត្តម​កែវ​ សុ​ជាតិ​ព្រះរាជ អាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង ​លោក​វរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ យាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បា ន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បបង្ក្រាបចូលរួម​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោ​យ​ចេតនា​មាន​ស្ថានទម្ងន់​ទោស ​និង​ធ្វេី​ឲ្យ​ខូចខាត​ដោយ​ចេតនា​ (​កាប់​ដោយ​ពូថៅ​)​ ០១​ករណី​នៅចំណុច​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ខេត្តបាត់ដំបង​។

កិច្ចប្រត្តិបត្តិការនេះ​ សមត្ថកិច្ចបា​ន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​១​ នាក់​ឈ្មោះ​ សុំ​ ចិន្តា​វន្ត័​ ហៅ​ រ៉ាត់​ ភេទប្រុស​អាយុ​៣៧​ ឆ្នាំ​មានទីលំនៅ​ភូមិ​ព្រែកតា​ច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ខេត្តបាត់ដំបង​ មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការស្រាវជ្រាវ។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​ ៣០​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៤និង២៣​នាទី​នៅ​ចំ​ណុ ច​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ជន​សង្ស័យ​ខាង​លេ ី​បាន​ធ្វេី​សកម្មភាព​កាប់​ដោ​យ​ពូថៅ​ ទៅ​លេី​ជនរងគ្រោះ​ឈ្មោះ​រី​ វីរៈ​ ហៅ​ ពេជ្រ​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដោយ​មូលហេតុ​ ទំនាស់​ពាក្យ​សម្តី​ បណ្តាលឱ្យជនរងគ្រោះរងរបួសផ្នែកក្បាលយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល​ ដេីម្បីចាត់វិធានការលេីករណីនេះ​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវ​ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទេីបសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួម​មាន​ ៖​ -​ ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២​៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AH 5116 ។ -​ ពូថៅ​ដង​ឈេី​ចំនួន០១​ ។

បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល ​បានកសាងសំណុំរឿង ​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​អនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង