ទំនាស់ពាក្យសំដីយុវជនម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ទៀត បណ្តាលឱ្យរងរបួសក្បាល ត្រូវឃាត់ខ្លួន
ស្រុកឯកភ្នំ ៖ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង០០នាទី អនុវត្តតាមការចង្អលដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់របស់ លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្រប សម្រួលលើនីតិវិធីពីឯកឧត្តមកែវ សុជាតិព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបា នដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បបង្ក្រាបចូលរួមជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វេីឲ្យខូចខាតដោយចេតនា (កាប់ដោយពូថៅ) ០១ករណីនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង។
កិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យ១ នាក់ឈ្មោះ សុំ ចិន្តាវន្ត័ ហៅ រ៉ាត់ ភេទប្រុសអាយុ៣៧ ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការស្រាវជ្រាវ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង២៣នាទីនៅចំណុ ចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលេ ីបានធ្វេីសកម្មភាពកាប់ដោយពូថៅ ទៅលេីជនរងគ្រោះឈ្មោះរី វីរៈ ហៅ ពេជ្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមូលហេតុ ទំនាស់ពាក្យសម្តី បណ្តាលឱ្យជនរងគ្រោះរងរបួសផ្នែកក្បាលយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ដេីម្បីចាត់វិធានការលេីករណីនេះ ហេីយឆ្លងតាមរយៈការស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទេីបសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ - ម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH 5116 ។ - ពូថៅដងឈេីចំនួន០១ ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមច្បាប់៕