ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំនារីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ មកដេកនៅផ្ទះសំណាក់ នាងលួចកាបូបលុយរត់គេច ជនរងគ្រោះដេញតាម ត្រូវចោរឆក់ខ្សែក , នគរបាលឃាត់ខ្លួនជនសង្ស័យ០១នាក់

79

 

ភ្នំពេញ ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ក្រោយពេលដែលជនរងគ្រោះ បានទៅរកនារីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ មកដេកនៅផ្ទះសំណាក់មិនចាំយ៉ីហោម្ដុំមុខវិហារឥស្លាម ហើយនារីរកស៊ីផ្លូវភេទនោះ បានរត់ចេញពីបន្ទប់ និងយកកាបូបលុយរបស់ជនរងគ្រោះចេញទៅជាមួយ ពេលនោះជនរងគ្រោះនិងមិត្តភ័ក្រ្តក៏បាននាំគ្នាដេញតាមដល់មុខវិហារឥស្លាម ប៉ុន្ដែមិនទាន់ ក៏បានជួបជនសង្ស័យ និងបក្ខពួក ក៏បាននាំគ្នាធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះបានសម្រេច ។

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) កើតឡើងនៅចំណុចមុខវិហារចាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ម៉ោង០០នាទី។

កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែក) នៅចំណុចមុខវិហារចាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសង្ស័យឈ្មោះ ជួន សាវិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ឈ្មោះ ដៀប ភេទប្រុស អាយុប្រហែល២៨ឆ្នាំ (គេចខ្លួន)។ ឈ្មោះ ហាំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ហុង វេហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សា្នក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ខ្សែកដាច់ពាក់កណ្តាល (ប្រគល់ឲ្យជនរងគ្រោះវិញ)។

កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានរៀបរាប់ពីដំណើររឿងហេតុនេះថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ម៉ោង០០នាទី ជនរងគ្រោះ និងមិត្តភ័ក្រ្តបាននាំគ្នាជិះម៉ូតូពីផ្ទះមកម្ដុំវត្តភ្នំ ដើម្បីយកនារីផ្លូវភេទ ទៅដេកបានពីរនាក់មិនស្គាល់ឈ្នោះ បន្ទាប់មកជនរងគ្រោះ ក៏បានជិះម៉ូតូពីរនាក់មិត្តភ័ក្រ្ត ចំណែកនារីរកស៊ីផ្លូវភេទទាំងពីរនាក់ ជិះម៉ូតូឌុបនាំមកដេកនៅផ្ទះសំណាក់មិនចាំយ៉ីហោ ម្ដុំមុខវិហារឥស្លាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលមកដល់ជនរងគ្រោះ ក៏បានចូលបន្ទប់មួយ ជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ចំណែកមិត្តភ័ក្រ្តរបស់ជនរងគ្រោះ ចូលបន្ទប់មួយទៀត ជាមួយនារីរកស៊ីផ្លូវភេទមួយទៀត ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះក៏បានដាក់កាបូបលុយ នៅលើគ្រែដេក រួចក៏ចេញទៅបន្ទប់មិត្តភ័ក្រ្តខ្លួនមួយទៀត ដើម្បីខ្ចីទូរស័ព្ទរបស់មិត្តភ័ក្រ្ត ឲ្យនារីរកស៊ីផ្លូវភេទ ដែលនៅក្នុងបន្ទប់ជាមួយជនរងគ្រោះខ្ចីតេ ពីព្រោះទូរស័ព្ទរបស់ជនរងគ្រោះអស់លុយ ពេលនារីរកស៊ីផ្លូវភេទនោះ បានទូរស័ព្ទហើយក៏បានរត់ចេញពីបន្ទប់ និងយកកាបូបលុយ របស់ជនរងគ្រោះចេញទៅជាមួយ ពេលនោះជនរងគ្រោះនិងមិត្តភ័ក្រ្ត ក៏បាននាំគ្នាដេញតាមដល់មុខវិហារឥស្លាម ប៉ុន្ដែមិនទាន់ ក៏បានជួបជនសង្ស័យឈ្មោះ ជួន សាវិន ភេទប្រុស អាយុ៣៤ឆ្នាំ និងបក្ខពួកពីរនាក់ទៀតឈ្មោះ ដៀប ភេទប្រុស អាយុប្រហែល២៨ឆ្នាំ និងឈ្មោះ ហាំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ហើយប្រាប់ពួកខ្ញុំថា ចាំជួយទៅរកនារីរកស៊ីផ្លូវភេទនោះ ភ្លាមនោះស្រាប់តែជនសង្ស័យ និងបក្ខពួកក៏បាននាំគ្នា ធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះ បានសម្រេច បន្ទាប់មកក៏មានសមត្ថកិច្ចល្បាត មកដល់ ក៏ជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ជួន សាវិន នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែមង្ដ ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ជួន សាវិន បានសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆក់ខ្សែក របស់ជនរងគ្រោះ នៅចំណុចខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ម៉ោង០០នាទី ពិតប្រាកដមែន។

ចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងប្រើប្រាស់វិធានការជំនាញ សួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង