ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធមួយប្រាវស្លាប់ ជនជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញឿនជាង១តោន

359

 

ខេត្តព្រះសីហ នុ ៖ បើតាមសេចក្តីរាយការណ៍បាន ឲ្យដឹងថា នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះ កម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបានចុះ សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះ សីហនុ និងរាជធានីភ្នំពេញ បើកយុទ្ធនាការប្រតិបត្តិការ បង្ក្រាបករណី កែច្នៃគ្រឿងញៀន ជាទ្រង់ទ្រាយធំមួយមិន ធ្លាប់មាន ស្ថិត នៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ា ង . ក ) រោងចក្រផលិតដំណាប់ស្វាយ មួយ កន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការប៉ះទង្គិច គ្នា នៅ ផ្លូវជាតិលេខ ៤ ខាងលើនេះ គឺកើតឡើង ខណៈឈ្មួញគ្រឿងញៀន កំពុងដឹកគ្រឿង ញៀនជាច្រើន ឆ្ពោះទៅកាន់ខេត្តព្រះសីហ នុ ។

តាម សេចក្តីរាយការណ៍ ឲ្យដឹងបន្តទៀតថា ការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញឿន ជាម្ចាស់ករណី ដោយមានការចូលរួមសហការ ជាមួយនគរបាល ខេត្ត និង រាជធានី ភ្នំពេញ ក្រោមការសម្របសម្រួល ពីស្ថាប័នអយ្យការផងដែរ ។

ប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំង បល្មើសគ្រឿងញៀន បានផ្ទុះអាវុធ ដើម្បី ទប់ទល់ ជាមួយការបាញ់ប្រហារពីសំណាក់ឈ្មួញ គ្រឿងញៀន មកលើសមត្ថកិច្ច នៅ ត្រង់ ចំណុច លើ ផ្លូវជាតិលេខ ៤ ស្ថិត ក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ ត្រូវគ្រាប់ស្លាប់ នៅ នឹង កន្លែង និងម្នាក់ត្រូវចាប់ខ្លួនជាមួយ រថយន្ត ១ គ្រឿង ។ក្នុងនោះសមត្ថកិច្ច បានធ្វើការ រឹបអូសថ្នាំញៀន ប្រភេទ ( កេតាមីន ) ជាង ១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបាន ផលិត និង កែច្នៃនៅក្នុង រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។

ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

អត្ថបទដែលជាប់ទាក់ទង