ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ឧក្រិដ្ឋជន​៤​នាក់​ ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

35

 

​ព្រះ​សីហ​នុ​-​កំពង់ស្ពឺ​ ៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​១០)​ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​-​ខ្មែរ​ចំនួន​៤​នាក់​ ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​រឹបអូស​វត្ថុ​តាង​សារធាតុ​ញៀន​ជិត​៥​គីឡូក្រាម​ និង​រុក្ខជាតិ​ក្រៀម​ទម្ងន់​ ២០.២៨​ក្រាម​ នៅ​២​គោលដៅ​ផ្សេង​គ្នា​ ។​

​ការ​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ខាងលើ​នេះ​ ដោយ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៤​និង​១០​ នាទី​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​១០)​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ សារីបុត្រ​ សត្យា​ នាយករង​មន្ទីរ​,​ លោក​ និង​លោក​វរសេនីយ៍ឯក​ តឹក​ សូ​នី​ នាយការិយាល័យ​ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​មានការ​សម្របសម្រួល​ពី​ លោក​ជំទាវ​ ចាត​សូ​ រស្មី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ស្រាវជ្រាវ​ និង​បង្ក្រាប​គោលដៅ​ទី​១​ ចំណុច​ផ្លូវ​ល្បឿន​លឿន​ K27​ +(+100)​ ភូមិ​រំលោង​ ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​,​ គោលដៅ​ទី​២​ ចំណុច​ផ្លូវ​១១៥​ ភូមិ​១​ សង្កាត់​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ និង​បង្ក្រាប​ជាក់ស្ដែង​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​(​ស្រី​០១)​ និង​វត្ថុ​តាង​មួយ​ចំនួន​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន​ ៖
១-​ឈ្មោះ​ ក្វា​ង​ ស៊ូ​សៀន​ (KUANG​ ZUXIAN)​ ភេទ​ស្រី​ ជនជាតិ​ចិន​ ឆ្នាំ​កំណើត​១៩៩៧​។​
២-​ឈ្មោះ​ យ៉ៅ​ ស៊ី​ភីង​ (YAO​ XIPING)​ ភេទ​ប្រុស​ ជនជាតិ​ចិន​ ឆ្នាំ​កំណើត​១៩៩៥​។​
៣-​ឈ្មោះ​ លី​សឺ​ (LI​ XU)​ ភេទ​ប្រុស​ ជនជាតិ​ចិន​ ឆ្នាំ​កំណើត​១៩៩១​។​
៤-​ឈ្មោះ​ សឿ​ន​ សៅរ៍​ណា​រិ​ទ្ធ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ឆ្នាំ​កំណើត​១៩៩០​។​
​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ -​សរុប​រួម​សារធាតុ​ញៀន​ទម្ងន់​ ៤​គីឡូ​ ៦.៩៧​ក្រាម​,​ -​រុក្ខជាតិ​ក្រៀម​ទម្ងន់​ ២០.២៨​ក្រាម​,​ -​អាវុធ​ខ្លី​ចំនួន​ ១​ដើម​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង