ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផល ការប្រកួតបាល់បោះ ជើងឯកជាតិ ថ្ងៃដំបូង

175

​ភ្នំពេញ: ការប្រកួតបាល់បោះជើងឯកជាតិ អាយុក្រោម២៣ឆ្នាំ បានចាប់ផ្ដើមហើយ នៅថ្ងៃទី១១ធ្នូដោយមានក្រុមបាល់បោះបុរស ចំនួន៨ក្រុម និងបាល់បោះនារី ចំនួន៥ក្រុម ចូលរួមប្រកួត ។

​សម្រាប់ថ្ងៃទី១១ធ្នូ ដែលជាថ្ងៃដំបូងនេះ មានការប្រកួតគ្នារវាងក្រុមបុរស ជាមួយក្រុមបុរស ចំនួន៤ប្រកួតឯណោះ ។ សូមបញ្ជាក់ថាសម្រាប់ក្រុមដែលឈ្នះ បានទទួល២ពិន្ទុ ឯ ក្រុមដែលចាញ់បានទទួល១ពិន្ទុប៉ុណ្ណោះ ។

​ចំពោះការប្រកួត ទាំង៤ប្រកួតនោះ ក្រុមក្រុមវិទយាល័យហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ប្រកួតចាញ់ក្រុមវិទ្យាល័យហ៊ុន សែនតាខ្មៅ ក្នុងពិន្ទុ១២ទល់៦០ ។ក្រុមខេត្តស្វាយរៀង ប្រកួតចាញ់ក្រុមក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុក្នុងលទ្ធផល៣៤ ទល់៦២ ។

​ចំពោះ២ប្រកួតទៀត ក្រុមConquis Stadorsប្រកួតឈ្នះ ក្រុមមកពីខេត្តពោធិ៍សាត់ ក្នុងលទ្ធផល៤៩ ទល់៣៩ និងក្រុមសាកលវិទ្យាល័យ អាស៊ីអឺរុប ប្រកួតឈ្នះ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងលទ្ធផល៤៨ ទល់៤៣ដោយតឹងតែងបំផុត៕

អត្ថបទដែលជាប់ទាក់ទង