ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាត់ខ្សែបូរសម្ពោធបុស្បុកតម្កល់រូបសំណាក់លោកតា សួង អ្នកសច្ចំភ្នំត្បែង ខេត្តព្រះវិហារ

455

ព្រះវិហារ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះខេត្តជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោទកាត់ខ្សែរបូរ បុស្បុក តំកល់រូបសំណាក់លោកតាសួង អ្នកសច្ចំភ្នំត្បែង ខេត្តព្រះវិហារ ស្ថិតនៅរង្វង់មូលផ្លូវបំបែកគូរលែន ភូមិគូរលែន ឃុំ គូរ កែន ស្រុកគូរលែន ខេត្ត ព្រះវិហារ។

លោកអ៊ុន ចាន់ដា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម និងមិនបានមកចូលរួមទាំងអស់ សូមឲ្យលោកតា សួង តាមថែរក្សា បីបាច់ដល់ពួកយើងទាំងអស់គ្នា។ ហឭលោកបានបន្តថា ការសាងសង់បុស្បុកសម្រាប់តំកល់រូបសំណាក់លោកតា សួង នេះឡើង គឺដើម្បី ឲ្យមនុស្សគ្រប់ស្រទាប់ចេះគោរពបូជា និងសូមសេចក្ដីសប្បាយគ្រប់ៗគ្នា។ និងសូមឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមគោរពបូជា និងថែរក្សាបរិស្ថានឲ្យបានល្អទាំងអស់គ្នា។

    ការកសាងនិងស្ថាបនារូបសំណាក់ និងបុស្បុកលោកតា សួង នេះ គឺមានការដឹកនាំពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្តព្រះវិហារផងដែរ។

   បើតាមបណ្តាញសង្គមហ្វេសបុករបស់លោក សំ លាងទ្រី បានអោយដឹងពីប្រវត្តិសង្ខេបរបស់អ្នកសច្ចំភ្នំត្បែង (លោកតា សួង)ថា លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.១៩២៤ ក្នុងត្រកូលកសិក នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ឳពុកឈ្មោះ ពួត​ ជុក​ ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន៨នាក់។

-គ.ស.១៩៤០ ឳពុកម្ដាយបានបញ្ជូន ឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្តគូលែនជើង។ អាយុ១៨ឆ្នាំ បានបួលជាសាមណេរ និងបានបំពេញជាព្រះភិក្ខុក្នុងព្រះជន្ម ២០ ព្រះវស្សា​។ គ.ស.១៩៤៥ លោកបាន លាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារ មួយរយៈ ក៏ថ្វាយបង្គំលា ឳពុកម្ដាយ ទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និងមន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ ។

 -គ.ស.១៩៧០ លោកតា សួង បាននិមន្តចុះពីភ្នំត្បែង មកផ្សព្វផ្សាយព្រះធម៌ អប់រំអ្នកស្រុកឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ និងជួយព្យាបាលអ្នកមានជំងឺ។ តាំងពី ពេលនោះ គុណធម៌អ្នកសច្ចំភ្នំត្បែង បានល្បីសុះសាយគ្រប់ទិសទី រហូតដល់ព្រះរាជាណាចក្រថៃ។

 -លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា គ.ស.២០០០ នៅវត្តព្រៃផាថាណា ស្រុកភូសិញ ខេត្តស៊ីសាកេត (ព្រះរាជាណាចក្រ ថៃ) ក្នុងព្រះជន្ម ៧៦ព្រះវស្សា។ ការបាត់បង់អ្នកសច្ចំភ្នំត្បែង មហាជនប្រុសស្រីមានការសោកស្ដាយជាទីបំផុត។ ឯការកសាងបដិមា លោកតា សួង នៅទីនេះ គឺដើម្បីឧទ្ទិសដល់បុណ្យបារមីរបស់អ្នកសច្ចំដទៃទៀត ដែលលោកតែងតែជួយ អប់រំ និងជួយសង្គ្រោះមនុស្សទូទៅ ជាបុព្វហេតុនាំមកនូវសុខសន្តិភាពយូរអង្វែង ដល់សង្គមជាតិកម្ពុជា៕

χ

អត្ថបទដែលជាប់ទាក់ទង