ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់បានសម្រេចហើយ ជិះគេចទៅបុកម៉ូតូអ្នកដំណើរ ដួលម៉ូតូប្រាវ សន្តិសុខក្របួចបានម្នាក់រត់រួចម្នាក់

142

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសន្តិសុខឯកជន ធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈធ្វើសកម្មភាព
ឆក់ទូរស័ព្ទស្ត្រីម្នាក់បានសម្រេច ហើយនៅពេលជិះគេចខ្លួនជ្រុលទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យ
ដួល ទើបសន្តិសុខក្របួចបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
អំពើឆក់ឈានដល់ការឃាត់ខ្លួនន បានកើតឡើងកាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង
ប្រហែល ២០និង៣០នាទី នៅចំណុចមុខផ្ទះលេខ៦៣៨ផ្លូវលេខ២២៥ ក្រុមទី១៤ ភូមិ ៤សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោក រាជនីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ កែវ ឧត្តមវិសាល ហៅ ទី ភេទ ប្រុស អាយុ ១៨ឆ្នាំ ទង់ជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅ ភូមិស្វាយឃុំពោធិរិទ្ធីក្រៃ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
ចំណែកជនរងគ្រោះមិនត្រូវបានមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាក ក្លិប ពណ៌ក្រហម មានស្លាកលេខ តែមិនចាំ (មិនមកដាក់ពាក្យប្ដឹង) ។
មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក honda សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខចាំមិនច្បាស់ ខេត្តកំពង់ឆ្នាំង ជារបស់ជនសង្ស័យឈ្មោះ កែវ ឧត្ដមវិសាល (ឃាត់ខ្លួនបានជាក់ស្តែង) បានជិះឧុបគ្នាចេញមកហូបអី នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយជនសង្ស័យឈ្មោះ អា លិ ភេទប្រុស អាយុ ប្រហែល ២០ឆ្នាំ ជាអ្នកបើកម៉ូតូដឹករូបខ្លួន ។ នៅពេលជិះមកដល់ចំណុចកើតហេតុមុខផ្ទះលេខ ៦៣៨ ផ្លូវលេខ២២៥ ក្រុមទី ១៤ ភូមិ4៤សង្កាត់ផ្សារដេប៉ូទី៤ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ដែលជនរងគ្រោះដែលទុកនៅក្នុងឃ្លុបម៉ូតូខាងមុខចំហៀងខាងឆ្វេង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន តែជាអកុសលបានជិះទៅបុកជាមួយម៉ូតូអ្នកធ្វើដំណើរដួល រួចលើកម៉ូតូជិះគេចខ្លួនលើកទី២ តែត្រូវបានសន្តិសុខយាមនៅហាង សម្រស់លីលី ម្នាក់ឈ្មោះ ឈឹម យ៉ាន ប្រុស អាយុ២៥ ឆ្នាំ ដែលនៅឈរយាមមុខហាង ឃើញសកម្មភាពនេះក៏បានស្ទុះមកចាប់ទាញ ជនសង្ស័យឈ្មោះ កែវ ឧត្តមវិសាល ដែលអង្គុយក្រោយធ្លាក់ពីលើម៉ូតូ រីឯបក្ខពួកមួយនាក់ទៀតក៏បានបើកម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ដោយឡែក ជនរងគ្រោះ ក្រោយពេលកើតហេតុក៏បានម៉ូតូធ្វើដំណើរទៅបាត់ ដោយមិនបានមកដាក់ពាក្យប្ដឹងឡើយ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ កែវ ឧត្តមវិសាល កំពុងឃាត់ខ្លួនបណ្ដោះអាសន្ ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជាធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង