ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារាអាយុ១១ម្នាក់ស្លាប់បាត់បង់ជីវិត ដោយឆក់ខ្សែភ្លើង

90

កណ្ដាល៖កុមារាអាយុ១១ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតដោយអាណោចអាធ័ម ដោយឆក់ខ្សែភ្លើងខណៈពេលកុមារារូបនោះ យកកង់ទៅផ្អែកនិងបង្គោលដែក បំពង់ទីពដាក់អំពូលភ្លើងបំភ្លឺផ្លូវ ពេលយប់ ស្រាប់តែឆក់ស្លាប់តែម្ដង។
ករណីនេះកើតឡើងនាថ្ងៃទី១៩ខែកក្ដដាឆ្នាំ២០១៩នេះនៅឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាជនរងគ្រោះ ឈ្មោះសុខា រ៉ាយុទ្ធភេទប្រុស អាយុ ១១
ឆ្នាំមានទីលំនៅភូមិកោះតេជោឃុំគគីរធំ ស្រុកកៀនស្វាយខេត្កណ្ដាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបាននិយាយរៀបរាប់អោយដឹងថានៅម៉ោងខាងលេីជនរងគ្រោះបានជិះកង់ពីផ្ទះជីដូន ឈ្មោះ ជួប
ឆយ នៅភូមិកោះតេជោ ឃុំគគីរធំមកលេងផ្ទះជីដូនមីងឈ្មោះជួប សារី ហៅអូន(ប្អូនបង្កើតជួប ឆយ)អាយុ៦២ឆ្នាំនៅភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពេលមកដល់មុខផ្ទះជនរងគ្រោះបានយកកង់មកផ្អែកនឹងបង្គោលដែកបំពង់ទីប​ ដែលម្ចាស់ផ្ទះដាក់អំពូលភ្លេីងបំភ្លឺក្នុងដីឡូតិ៍មុខផ្ទះរបស់គាត់នៅចិញ្ចេីមផ្លូវ ស្រាប់តែឆក់ស្លាប់ ភ្លាមនៅនឹងកន្លែងកើតហេតុ ។
ក្រោយទទួលបានពត៌មានកំលាំងប៉ុស្តិ សហការជាមួយផ្នែកជំនាញ អាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យឃុំ ចុះពិនិត្យសាក សពនិងបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមឆេះខ្លោចរាងពងក្រពើទទឹង៣ស.ម បណ្តោយ៧ស.ម នៅលើឆ្អឹងជំនីខាងស្តាំ. និង នៅលើចង្កេះ
ផ្នែកខាងក្រោយខ្នងមានស្នាមឆេះខ្លោច រាងពងក្រពើទំហំ៤x៣ស.ម និងនៅគន្លាក់ដៃខាងស្តាំមានស្នាមរលៀកប្រវែង២.៥ស.ម ។ តាមការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង