ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់នៅចំណុចស្ពានសំរោងផ្លូវជាតិលេខ៤ឡើងមួយកំរិតទៀត

126

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ បានកើនឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
ពេលនេះ ទឹកកំពុងហូរយ៉ាងគំហុកកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម៉ែត្រនិងមានកម្ពស់ប្រមាណ ១,៥០ ម៉ែ្រត។

ក្រសួងធនធានទឹក បានបញ្ជាក់ថា “ទឹកជំនន់បានហូរកាត់ផ្លូវជាតិលេខ ៤ (កម្ពស់ប្រមាណ ១ ម) ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។​ ដោយឡែកចំពោះស្ថានភាពទឹកនៅចំណុចស្ពានគគី ទឹកបានស្រកផុតផ្លូវជាតិវិញហើយ ។ ការធ្វើចរាចរ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន “៕

អត្ថបទដែលជាប់ទាក់ទង