ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ដន្ទាទោសបុរសស្បែកខ្មៅមកនាក់ដាក់ពន្ធនាគារមួយជីវិត ម្នាក់ទៀត៣០ឆ្នាំក្នុងរឿងក្ដីជួញគ្រឿងញៀន

166

ភ្នំពដញ ៖ បុរសស្បែកខ្មៅ២នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្ថកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពននធនាគារម្នាក់អស់មួយជីវិត និងម្នាក់ទៀត៣០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៧០លានរៀលក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៤០នៃច្បាប់ការបង្ក្រាបគ្រឿងញៀនកម្ពុជា ។
– [ ] ជនជាប់ចោទទី១ ឈ្មោះ Okoro Chukwuka Boniface អាយុ២៨ឆ្នាំ ត្រូវបានចៅក្រមឈ្មោះ សេង រិទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ ។
– [ ] និងជនជាប់ចោទទី២ឈ្មោះ Obiora Doze Frank អាយុ៣៤ឆ្នាំ ត្រូវបានចៅក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់មួយជីវិត ពីបទ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧៦ ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការបង្ក្រាបគ្រឿងញៀន ។
– [ ] នៅក្នុងសវនការកាលពីថ្ងៃទី៤កក្ដដា ជនជាប់ចោទ ឈ្មោះ Okoro Chukwuka Boniface ទទួលស្គាល់ថា គ្រឿងញៀនទាំងអស់ ជារបស់គេដែលបញ្ជាទិញពីប្រទេសកូឡំប៊ី ក្នុងតម្លៃ១៥,០០០ដុល្លារ។ ចំណែកជនជាប់ចោទ ឈ្មោះ Obiora Doze Frank ឆ្លើយថា រូបគេអត់ដឹងរឿងគ្រឿងញៀននោះទេ នៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួន រូបគេគ្រាន់តែបើករថយន្តជូនមិត្តភក្តិទៅមន្ទីរពេទ្យតែប៉ុណ្ណោះ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងញៀន ប្រភេទកាកូអ៊ីនចំនួន១,១គីឡូក្រាម ។
ជនជាប់ចោទទាំង២នាក់ត្រូវបានតុលាការឃុំខ្លួនរហូតដល់ថ្ងៃទី៤កក្ដដា ឆ្នាំ២០១៨ទើបកាត់ទោស និងប្រកាសាលក្រមនាថ្ងៃទី១៧កក្ដដានេះ ។
ក្រោយពីបានស្ដាប់សេចក្ដីសម្រេចរបស់តុលាការហើយ នៅថ្ងៃដដែលនេះជនជាប់ចោទបានប្រាប់ថាពួកគេប្ដឹងឧទ្ធរណ៍ប្រឆាំងនិងសាលក្រមរបស់សាលាដំបូងនេះ ៕

អត្ថបទដែលជាប់ទាក់ទង