ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយកើនដល់៤គ្រឿងហើយពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី

167

 

ភ្នំពេញ៖ក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមមេដាយ៤គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតប៉េតង់ជ្រើសរើសជើងឯកម្រិតអាស៊ីនៅប្រទេសម៉ាឡេស៊ី មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

​លោកសុខម៉ុងជាគ្រូបង្វឹកកីឡាការិនីបានប្រាប់ពីម៉ាឡេស៊ីឲ្យដឹងថា កីឡាការិនីកែឡេងទទួលបានសំរិទ្ធក្នុងវិញ្ញាសាវាយពិន្ទុដោយ ចាញ់កីឡាការិនីចិនតៃប៉ិដោយលទ្ធផល ៤២ទល់៤៩ ចំណែកកីឡាករ ឃួន លីហ៊ ទទួលបានប្រាក់ក្នុងវិញ្ញាសាវាយពិន្ទុដោយចាញ់កីឡាករម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។

ចំពោះវិញ្ញាសា៣ទល់៣នាក់នារីទទួលបានមេដាយសំរិទ្ធ១គ្រឿងនិងវិញ្ញាសា៣ទល់៣នាក់យុវជនក៏ទទួលបានមេដាយសំរិទ្ធ១គ្រឿងដែរ។​

ការប្រកួតប៉េតង់ជ្រើសរើសឯកកម្រិតអាស៊ីនៅប្រទេសម៉ាឡេស៊ីក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ជូនកីឡាការិនី៤នាក់ក្នុងនោះមានម្ចាស់មេដាយមាស៣ជំនាន់ គឺកីឡាការិនី កែ ឡេង កីឡា ការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ឌួងឌីណា ដោយប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយ យកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាក់នារី។

លោក អ៊ុក យ៉ារី គ្រូបង្វឹកយុវជនក៏បានប្រាប់ឲ្យដឹងថា ក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ជូនកីឡាករក្រុមយុជន៤ នាក់ទៀត ក្នុង នោះកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្រ្តា កីឡាករ ភាព វ៉ាឃីម និងកីឡាករ កៅ ភក្រ្តី ដោយប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាបុរស៕

អត្ថបទដែលជាប់ទាក់ទង