ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរធម្មការរាជធានី សុំអាជ្ញាធរជួយទប់ស្កាត់ បញ្ឈប់ការដើររៃអង្គាសបច្ច័យគ្រប់រូបភាពនៅតាមដងផ្លូវសាធារណៈ

116

មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ អំពាវនាវ គ្រប់ទីវត្តអារាម ព្រះចៅអធិការ ធម្មការខណ្ឌនិងអាជ្ញាធរមូលដ្ឋាន ជួយទប់ស្កាត់ នូវសកម្មភាពការដើររៃអង្គាសបច្ច័យគ្រប់រូបភាពនៅតាម ដងផ្លូវសាធារណៈ កុំចាត់កម្លាំងជាគណៈកម្មការ ជាអាចារ្យដើររៃអង្គាសនៅរាជធានីភ្នំពេញបន្តទៅ ទៀត ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្ករការស្ទះចរាចរ ពិសេស ធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿ មកលើវិស័យព្រះពុទ្ធសាសនា។

លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានក្រុមអ្នកដើររៃអង្គាសបច្ច័យ តាមដងផ្លូវសាធារណៈ និង ទីប្រជុំជនកាន់ តែច្រើន ដែលជាហេតុធ្វើវិស័យព្រះពុទ្ធសាសនាធ្លាក់ចុះ និងបាត់បង់អស់នូវជំនឿ ពីទ្ធបរិស័ទ្ធមកលើ ព្រះសង្ឍ។ លោកបន្តថា ដោយមើលឃើញពីភាពអនាធិបតេយ្យ ពីសំណាក់អ្នកដើររាំអង្គាសបច្ច័យ នៅតាមដងផ្លូវសាធារណៈបែបនេះ ទើបក្រសួង ក៏ដូចមន្ទីរធម្មការ និងសាសនាបានហាមឃាត់មិនអនុញ្ញាឲ្យដើររៃអង្គាសបច្ច័យនៅតាមទីប្រជុំជន ឬទីផ្សារបន្តទៀតឡើង ដែលជាការមិនល្អបង្កឲ្យ បាត់បង់ភាពថ្លៃថ្នូរ នៃវិន័យតម្លៃព្រះពុទ្ធសាសនាកាន់តែថ្លាក់ចុះខ្សោយ និងប៉ះពាល់ដល់វិស័យ ព្រះ ពុទ្ធសាសនា ។

លោកបន្តថា ៖ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញសុំអំពាវនាវដល់បណ្តាវត្តទាំងអស់ ឬក៏ អាច ខេត្តជិតៗនៅរាជធានីភ្នំពេញនេះ សូមមេតាកុំចាត់កម្លាំងជាគណៈកម្មការក្តី អាចារ្យក្តីកុំធ្វើការ រៃ អង្គាសនៅរាជធានីភ្នំពេញ ធ្វើឲ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា ព្រោះថានេះក្រសួង បានចេញ សេចក្តីណែនាំសុំកុំឲ្យឃោសនាមានការរៃអង្គាសតាមទីប្រជុំជន និងទីសាធារណៈអញ្ជឹង តាមបណ្តាវត្តទាំងអស់ ពិសេសចៅអធិការ ក៏ដូចគណៈកម្មការអាចារ្យសុំឲ្យមានរូបភាពនេះកើតឡើង។
លោក ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការដើររៃ អង្គាសបច្ច័យ ដែលច្បាប់អនុញ្ញាតឲ្យធ្វើបាន គឺមានពិធីបុណ្យទាននៅក្នុងភូមិក្បែរៗវត្ត និងពិធិបុណ្យទានផ្សេងៗនៅក្នុងទីវត្តអាម គឺអាចធ្វើបានដោយខុសច្បាប់ទមប់ឡើយ។
សូមបញ្ជាក់ថា៖ សព្វថ្ងៃ រាជធានីភ្នំពេញ មានវត្តអារាមចំនួន១៤៩វត្ត និងមានព្រះសង្ឃចំនួន ៨១៧២អង្គ ដែលកំពុងគង់ថ្នាក់អាស្រ័យគោរពប្រតិបត្តិធម៌អារ ទៅតាមវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕ 18 07 18 អត្ថបទ អ៊ួងវុធ

អត្ថបទដែលជាប់ទាក់ទង