ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងផ្លូវជាតិលេខ៤ ឡើងវិញនៅស្ពានសំរោងតែរថយន្តតូចនៅចរាចរណ៍ឆ្លងកាត់បានដដែលព្រឹកនេះ

94

ព្រះសីហនុះ នៅព្រឹកថ្ងៃទី២០កក្កដា២០១៨នេះ ដោយសាមានភ្លៀងធ្លាក់ច្រើនបន្តទៀតកាលពីយប់មិញ បណ្តាលអោយទឹកនៅចំណុចស្ពានស្ទឹងសំរោង បានចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិសារជាថ្មីទៀតបន្ទាប់ពីអាជ្ញាធរ បានបើកឲ្យរថយន្តតូចធ្វើចរាចរណ៍កាលពីល្ងាចថ្ងៃទី១៩ខែកក្កដា ។

នៅព្រឹកថ្ងៃ២០កក្ដដាទឹកហូរកាត់លើផ្លូវប្រមាណជាង២តឹក និងមានបណ្តោយជាង៦០ម៉ែត្រ អជ្ញាធរនៅអនុញ្ញាតអោយរថយន្តតូចៗបើកបរឆ្លងកាត់បានដដែល ប៉ុន្តែរថយន្តធំធុនធ្ងន់នៅហាមឃាត់ដ៍ដែល។ សមត្ថកិច្ចប្រចាំការនៅទីនោះបញ្ជាក់ថា ប្រសិនបើនៅតែមានភ្លៀងច្រើន ហើយទឹកបន្តឡើងនោះ ចរាចរចរណ៍អាចនឹងបិទឡើងវិញជាថ្មីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង