ផ្លូវជាតិលេខ៤ ចាប់ពីគីឡូក្រាម ៨០_១០៧ គឺមានជេីងកប
កំពង់ស្ពឺ ÷ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចម្បង
ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ចំណោទពេជ្រនិលលោកយាយម៉ៅ រថយន្ត៣គ្រឿង ជួបជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសមនុស្សធ្ងន់និងស្រាល ៩នាក់និងខូចខាតសម្ភារៈមួយចំនួន។
នៅថ្ងៃសុក្រ ទី២២.១១.២០១៩វេលាម៉ោង១១.៥៥នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៤_១០៥ ត្រង់ចំណុចចំណោទពេជ្រនិលលោកយាយម៉ៅ ស្ថិតក្នុងភូមិទី៦ ឃុំត្រែង្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បង្កឡេីងដោយរថយន្តម៉ាក នីសាន់ ពណ៌ត្រេអី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 3-8311 អ្នកបើកបរមិនស្គាល់ឈ្មោះបើកបរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកឆ្វេងដៃ បានបុកជាមួយរថយន្ត toyota Highlender ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AV-1190បើកបរមិនទាន់ស្គាល់ឈ្មោះ<រងរបួស>បើកពីលិចទៅកើត វ៉ារថយន្តឆ្លាម camry ឆ្លាមពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2P-1976 អ្នកបើកបរមិនស្គាល់ឈ្មោះ <រងរបួស>បេីកស្របទិសគ្នា។
តាមការបញ្ជាក់ឲដឹងពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច ទទួលផ្នែក ចរាចរណ៍ថារថយន្តNissan ខេមរភូមិន្ទ គឺបានរេចង្កូតចូលមកគន្លងចំណែកផ្លូវអ្នកដំណេីរដូចគ្នា និងបានបង្កហេតុទៅដល់រថយន្ដទី៣ ដែលរត់មកពីក្រោយរថយន្ដ Highlender គឺcamry។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲអ្នកបើកបរនឹងអ្នកជិះក្នុងរថយន្តទាំងពីគ្រឿង រងរបួសធ្ងន់ ស្រាល សរុប០៩នាក់ ស្រី០២នាក់និងខូចខាតរថយន្ដ ៣ គ្រឿង/តូច ២គ្រឿង។
បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដដើម្បីចាត់ការតាមនីតិវិធី។
ផ្លូវជាតិលេខ៤ ចាប់ពីគីឡូក្រាម ៨០_១០៧ គឺមានជេីងកប « និយានិយាយភាសាអបីយជំនឿ ប៉ុន្ដែ សូមបងប្អូនអ្នកបើកបរ ទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ជៀសវាងនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតអប្បបរមា ។ បំណងល្អពី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ៕