ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ កម្មការិនី នៅរោងចក្រកាលីនតុន ជាង២០០នាក់បានដួលសន្លប់ អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងពិនិត្យ មើលស្ថានភាព ជាក់ស្ដែង ដើម្បីជួយកម្មករ

178
ខេត្តកំពង់ចាម៖ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកស្រី អ៊ូ ធីតាពៅ គួច ចំរើន អមដំណើដោយមន្ត្រីមន្ទីរអង្គភាពជំនាញ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យ មើលស្ថានភាព ជាក់ស្ដែង នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម  ក្រោយពីទទួលព័ត៌មានថា មានកម្មករ កម្មការីនី នៅរោងចក្រកាលីនតុន ជាង២០០នាក់បានដួលសន្លប់ ដោយសារ ទូស្សេ ខ្សែភ្លើងកើតឡើង។
  ករណីទូស្សេ ខ្សែភ្លើងកើតឡើងបានកើតឡើងនៅវេលាម៉ោង១២នឹង៥០នាទី បណ្តាល អោយកម្មករ កម្មការិនី ដួលសន្លប់ នៅរោងចក្រកាលីនតុន ចំនួនប្រមាណ ២០០នាក់ នៅស្រុកបាធាយខេត្តកំពង់ចាម។
   មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា​ ក្រោយពីបានអញ្ជើញមកពីប្រគេនទៀនព្រះវស្សា ដល់វត្តស្តៅលើ ស្រុកកងមាសរួចមក លោកគួច ចំរើន ក៏បានទទួលដំណឹងថា មានបងប្អូនកម្មការិនី រោងចក្រ មានការភិតភ័យ ក៏បណ្តាលអោយដួលសន្លប់ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ៣និង៥០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកស្រី អ៊ូ ធីតាពៅ គួច ចំរើន អមដំណើដោយមន្ត្រីមន្ទីរអង្គភាពជំនាញ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យ មើលស្ថានភាព ជាក់ស្ដែង នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
  លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម បានចុះទៅត្រួតពិនិត្យអាការៈជនរងគ្រោះផ្ទាល់​ និងបានបញ្ជារក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ជួយសង្គ្រោះ ឲ្យបានម៉ត់ចត់​បំផុត​ នៅតាមមន្ទីរពេទ្យបង្អែក​ក្នុងនោះមានមន្ទីរបង្អែកស្រុកបាធាយ​មានជនរងគ្រោះ ដេកសម្រាកព្យាបាលមានចំនួន១៣៩នាក់​ និងបានចុះទៅពិនិត្យនៅមន្ទីរបង្អែកស្រុកជើងព្រៃ មានជនរងគ្រោះកម្មការិនីដេកសម្រាក់ព្យាបាលចំនួន១១៣នាក់  ដោយឡែកក្នុងនោះ កម្មការិនីទាំងអស់ដែលបានដួលសន្លប់នោះ មានស្ត្រីមានផ្ទៃពោះចំនួន១១នាក់ផងដែរ។
ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានជម្រុញឲ្យក្រុមគ្រូពេទ្យ ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំដល់អ្នកជំងឺ ទាំងអស់នោះ ។
សូមបញ្ជាក់ផងដែរថា​ កម្មការិនីដែលបម្រើការងារក្នុងរោងចក្រកាលីតុន​ ស្រុកជើងព្រៃ​ រងគ្រោះដួលសន្លប់ចំនួន២១៥នាក់​ មានស្ត្រីផ្ទៃពោះចំនួន១១នាក់​ គឺមានដល់ពេលនេះបានមានអាការៈធូរស្បើយហើយ​ និងគ្មាននរណាម្នាក់ធ្ងន់ធ្ងរឡើយ៕
    
អត្ថបទដែលជាប់ទាក់ទង