ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលេចមុខប្រកួតជាមួយថៃ

139

ភ្នំពេញ:ម្ចាស់មេដាតសំរិទ្ធស៊ីហ្គេមកម្ពុជាវ៉ាន់ វឿនត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអៃនកប្ៃរដាល់ថៃឈ្មោះអា ណន(A Norn)លើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២២កក្កដា ។

វ៉ាន់ វឿននិយាយដោយពិតទៅគេជាម្ចាស់មេដាយសំរិទ្ធសម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាមតែពេលនេះទម្ងន់របស់ឡើងដល់៥៧គីឡូក្រាមហើយ ។ សព្វថ្ងៃនេះវ៉ាន់ វឿនកំពុងតែហាត់នៅក្នុងក្រុមជម្រើសជាតិហេតុនេះសមត្ថភាពរបស់គេប្រាកដជាអស្ចារ្យជាងមុនជាមិនខាន ។

ចំពោះអា ណនវិញគេមិនមែនជាអ្នកប្រដាល់ជម្រើសជាតិនោះទេតែគេធ្លាប់មកប្រកួតស្រុកខ្មែរ២-៣លើកហើយដោយមានឈ្នះ មានចាញ់ជាធម្មតា ។ ពេលនេះគេត្រូវតស៊ូជាមួយជើងខ្លាំងកម្ពុជាដែលនេះជាការងារដ៏ធ្ងន់សម្រាប់គេហើយប្រសិនបើគេឈ្នះក៏វេទនាដែរ ។

វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ២ដង ។ចំពោះអា ណនវិញគេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៨ដង ចាញ់៧ដង និងស្មើពិន្ទុ ២ ដង ។ជំនួបគ្នាជាលើកដំបូងនេះមិនដឹងថាវ៉ាន់វឿន ឈ្នះ ឬអា ណនឈ្នះនោះឡើយ ។

ផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃសេន ឃូម(Sen Khum)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

នេះជាការប្រកួតមួយដែលនរណាក៏មានជំនឿចិត្តថាផាន់ គ្រាន់មានឱកាសច្រើនដដើ្មបីដណ្ដើមជ័យជំនះដែរព្រោះសេន ឃូមវ៉ៃល្អក៏ពិតមែនតែកម្រិតវ៉ៃរបស់គេមិនដល់ផាន់ គ្រាន់នោះទេ ។ ផាន់ គ្រាន់មួយរយៈនេះគេបានក្លាយជាខ្លាដែលលំបាក់នឹងបង្ក្រាបណាស់ ។ទោះជាយ៉ាងណាក៏សេន ឃូមគេបង្ក្រាបអ្នកប្រដាល់ខ្មែរបានមិនតិចនាក់ដែរនោះទេ ។

ផាន់ គ្រាន់មានប្រវត្តិប្រកួតចំនួន១១៧ដង ឈ្នះ៩៨ដង ចាញ់១៦ដងនិងស្មើពិន្ទុ៣ដង ។ចំពោះសេន ឃូមវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៤ដង ចាញ់ ១០ដង និងស្មើពិន្ទុ ២ ដង ។នរណាឈ្នះនរណាចាញ់សម្រាប់គូប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង