សាងសង់មិនទាន់បើកដំណើរការ បែរជាអណ្ដាតភ្លើងឆាបឆេះ
ភ្នំពេញ : អាគារដែលគេស្គាល់ថាសាងសង់បើកខារ៉ាអូខេ អុឹម ភឺរៀលមានភ្លើងឆេះនិងផ្សែងខ្មៅចេញមកខាងក្រៅ បង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ កើតហេតុកាលវេលាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០១៩តាមកំណត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌ បានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកើតហេតុកម្មករសំណង់ផ្ដល់ ព័ត៍ថាភ្លើងឆេះនៅអាគារសាងសង់ខារ៉ាអូខេ ក្រោយមកក៏ប្រញ្ញាប់ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីចុះទៅកន្លែងកើតហេតុហើយក៏ ឃើញមានផ្សែងខ្មៅចេញពីក្នុងអាគារមកខាងក្រៅខ្លាំងនិងប្រញ្ញញាប់ រថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ភ្លាមក៏មានរថយន្តជាច្រើនអង្គភាពបានចុះមកកន្លែង ។
លោក អធិការរងបន្តថាក្នុងនោះក៏មានលោក ណុប ផា អភិបាលរងខណ្ឌបានចុះមកទីតាំខាងលើនេះដែរ ហើយអភិបាលរងផ្ដោតសំខាន់អោយអ្នកនៅក្នុងអាគារប្រញ្ញាប់ចេញមក ខាងក្រៅជៀសផុតគ្រោះថ្នាក់ប្រតិបត្តិការនេះក៏ភ្លើងរលត់ទៅវិញដោយខាងការរិយាល័យ ប្រើបំពង់ខ្យល់អុកសុីសែនបំពាក់ឧបករណ៍ដើម្បីចូលទៅដល់គោលដៅ ដែលឆេះហើយបាញ់រលត់និងទប់ស្កាត់បានរយះពេល១ម៉ោងពីម៉ោង៥ដល់៦ទៀបភ្លឺ និងគ្មានអ្នកណារងរបួសគ្រាន់តែខូចខាតសម្ភារ:បន្ទប់ខេធីវីមួយបន្ទប់ជាន់ផ្ទាល់ដី ។ចំណែកមូលហេតុ: ឆ្លងចរន្តអគ្គិសនី តាមការបំភ្លឺឈ្មោះ ប៉ុន សេង ភេទប្រុស អាយុ 32ឆ្នាំ ជាអ្នកគិតលុយ។
ការខូចខាត : ឆេះឈុតខារ៉ាអូខេ01ឈុត បន្ទប់5គុណ8
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ សរុប09គ្រឿង។
ពន្លត់ចប់នៅវេលាម៉ោង5.40នាទី ៕