ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីកម្ពុជានិងអាមេរិកឯកភាពនិងប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្សការផ្តល់ជំនួយ

69

ភ្នំពេញ៖  នាព្រឹកថ្ងៃចន្ទ៥រោខែមិគសិរ..២៥៦៣ត្រូវនឹងថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩លោកអង្គវង្សវឌ្ឍានារដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌បានទទួលជួបលោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជានិងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជាដើម្បីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ជាលទ្ធផលនៃកិច្ចពិភាក្សាភាគីទាំងពីសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធផលជាទីមោទនៈរវាងកម្ពុជានិងសហរដ្ឋអាមេរិចកន្លងមកជាពិសេសពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពមន្រ្តីជំនាញការបង្ក្រាបបទលើ្មសការផ្ទេរទណ្ឌិតនិងការផ្តល់ជំនួយទៅវិញទៅមកនៅក្នុងវិស័យព្រហ្មទណ្ឌ។ជាចុងក្រោយភាគីទាំងពីបានឯកភាពនិងប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិចតាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្សការផ្តល់ជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិងបទល្មើសលាងលុយការការពារកុមារនិងការអនុវត្តច្បាប់

អត្ថបទដែលជាប់ទាក់ទង