ប្រកាសពីកាលបរិច្ឆេទប្រកួតហែលទឹកពានរង្វាន់តេជោសែនលើកទី៥
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលតឹកបានប្រកាសពីកាលបរិច្ឆេទនៃការប្រកួតហែលទឹកដណ្ដើមពានរង្វាន់តេជោ
សែនលើកទី៥សម្រាប់ឆ្នាំ២០១៩ជាផ្លូវការហើយ ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតនឹងធ្វើនៅមជ្ឈមណ្ឌល
កីឡាហែលទឹកតេជោសែននាខេត្តកំពង់ចាមចាប់ពីថ្ងៃទី២០ដល់២៣ធ្នូ ។ការប្រកួតនេះសម្រាប់កីឡាករត្រូវមានអយុចាប់ពី
១២ឆ្នាំឡើង ចំពោះកីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើង ។ក្រៅពីនេះក៏មានការប្រកួតសម្រាប់ជន ពិការ និងការប្រ
កួតបាល់ទឹក(Water Polo)ទៀតផង ។
សូមបញ្ជាក់ថាសម្រាប់ការប្រកួតបាល់ទឹកមានតែ២ក្រុមប៉ុណ្ណោះដែលជាការប្រកួតរវាងក្រុមរាជធានីភ្នំពេញជាមួយ
ក្រុមខេត្តកំពង់ចាម ។
ការប្រកួតនេះគឺជាការផ្ដល់ឩិកាសដល់អ្នកហែលទឹកវ័យក្មេងដើមបីរកជើងខ្លាំងវ័យក្មេងសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ
២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតគឺបុរសមាន១២វិញ្ញាសា និង នារី១២វិញ្ញាសា ។វិញ្ញាសាទាំងនោះមានហែល៥០
ម៉ែត្ររបៀបសេរីបុរស និង នារី ។ហែល១០០ម៉ែត្ររបៀបសេរីបុរស នារី ហែល២០០ម៉ែត្ររបៀបសេរីបុរស នារី ។ហែល៥០
ម៉ែត្ររបៀបកង្កែបបុរស នារី ហែល១០០ម៉ែត្ររបៀបកង្កែបបុរស នារីហែល២០០ម៉ែត្ររបៀបកង្កែបបុរស នារី ។
ហែល៥០ម៉ែត្ររបៀបផ្ងារបុរស នារី ហែល១០០ម៉ែត្ររបៀបផ្ងារបុរស នារី ហែលមេអំបៅ៥០ម៉ែត្របុរស នារីហែល
មេអំបៅ១០០ម៉ែត្របុរស នារី ។ហែល២០០ម៉ែត្រ៤របៀបឯកត្តជនបុរស នារីនិងហែលបណ្ដាក់១០០ម៉ែត្រ៤ដងដោយសេរី
បុរស នារី ។
ចំពោះជនពិការវិញមានវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរី និង របៀបកង្កែប និង វិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ
របៀបសេរី ៕