ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពេជ្រ ស្រស់ ព្រមាននឹងបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំ ករណីហាមសិស្សានុសិស្ស មិនអាច ជជែក អំពី រឿង នយោបាយ ក្នុង សាលារៀន

57

 

ភ្នំពេញ៖ បន្ទាប់ពីអ្នកនាំពាក្យក្រសួង អប់រំ ច្រានចោលថា លោក ហង់ ជួនណា រ៉ុ ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា មិនបានហាមសិស្សានុសិស្ស មិនអាច ជជែក អំពី រឿង នយោបាយ ក្នុង សាលារៀន លោកពេជ្រ ស្រស់ ថ្លែងថា បើអ្នកនាំពាក្យក្រសួងអប់រំមិនច្បាស់នូវសម្តីរដ្ឋមន្រ្តីក្រសួងអប់រំនិយាយទេ គឺលោកនឹងបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំ ។

សូមរំលឹកផងដែរថា លោក ហង់ ជួនណា រ៉ុ ន រដ្ឋមន្រ្តីក្រសួងអប់រំ បាន លើកឡើង នៅក្នុង កិច្ចប្រជុំ ជាមួយ ឧ ត្ត ម ក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ កាលពី ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ថាសិស្សានុសិស្ស មិនអាច ជជែក អំពី រឿង នយោបាយ ក្នុង សាលារៀន ទេ ពីព្រោះ សាលា ជា កន្លែង អព្យាក្រឹត ហើយ បើ ចង់ ឲ្យ ជជែក គ្នា រឿង នយោបាយ នៅក្នុង សាលា ត្រូវតែ ធ្វើ វិសោធនកម្ម ច្បាប់ ។ ចំណែក បញ្ហា គ្រឿងញៀន លោក រដ្ឋមន្ត្រី អះអាងថា សាលា គ្មាន ថវិកា ដើម្បី ពិនិត្យ ទឹកនោម រក សារធាតុ គ្រឿងញៀន របស់ សិស្សានុសិស្ស នោះទេ ហើយ ប៉ះពាល់ សិទ្ធិ របស់ សិស្ស ផងដែរ ។

ប្រធានបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុករបស់ខ្លួន នៅថ្ងៃទី២៤ធ្នូ ឆ្លើយតបនឹងអ្នកនាំពាក្យក្រសួងអប់រំវិញថា អ្នកនាំពាក្យនឹងបានពាក្យពីណាមកនាំ បើលោករដ្ឋមន្រ្តីបានបញ្ជាក់ចំពោះមុខខ្ញុំយ៉ាងច្បាស់ថា ក្រសួង
អប់រំមិនអនុញ្ញាតឲ្យសិស្សជជែកគ្នារឿងនយោបាយក្នុងសាលារៀននោះទេនៅពេលម៉ោងសម្រាកនឹង
ពីព្រោះថាគឺវាខុសនឹងច្បាប់ក្រសួង ហើយត្រង់ចំណុចនេះខ្ញុំបានតតាំងជាមួយរដ្ឋមន្រ្តីក្រសួងអប់រំឡើងតឹងសសៃករដែរ ហើយគាត់ថែមទាំងរុញឲ្យខ្ញុំស្នើទៅរដ្ឋសភាវិសោធនកម្មច្បាប់ហាមឃាត់នឹងទៀត បើចង់ឲ្យសិស្សជជែកគ្នានៅក្នុងសាលារៀននាពេលម៉ោងសម្រាកពីរៀននោះ។ ដូច្នេះបើអ្នកនាំពាក្យក្រសួងអប់រំចង់ច្បាស់ គឺខ្ញុំអាចបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំបាន ហើយអ្វីដែលខ្ញុំស្លុតចិត្តខ្លាំងបំផុតនោះគឺរដ្ឋមន្រ្តីក្រសួងអប់រំថា បើចង់ពិនិត្យទឹកនោមរបស់សិស្សក្នុងការស្វែងរកសារធាតុញៀនលើខ្លួនសិស្ស គឺលោកថាត្រូវបង្កើតច្បាប់ ដើម្បីពិនិត្យទឹកនោម បើមិនចឹងទេការពិនិត្យទឹកនោមសិស្សក្នុងការស្វែងរកសារធាតុញៀនលើខ្លួនសិស្ស គឺ ជាការរំលោភសិទ្ធិសិស្សហើយបើបង្កើតច្បាប់បានក៏ក្រសួងអប់រំគ្មានលុយដែរ ដើម្បីពិនិត្យទឹកនោមសិស្សនឹង។ សុំទទួលស្គាល់នូវសម្តីមេរបស់ខ្លួនផងទានប្រុស ព្រោះការប្រជុំបានថតជាសម្លេងនិង Video ទុកទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង