ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ ម៉ៅឡានតាក់ស៊ី ពីទីក្រុងភ្នំពេញមកសៀមរាប ថ្លៃ$200 ស្រាប់តែមកដល់គោលដៅ ថាអត់លុយ

153

សៀមរាប ៖នារីវ័យក្មេងស្រស់ស្អាតម្នាក់ បានម៉ៅឡានតាក់ស៊ី ពីទីក្រុងភ្នំពេញមកសៀមរាប ដោយព្រមព្រៀងថ្លៃ$200 តែស្រាប់មកដល់សៀមរាប នាងថាគ្មានលុយមួយរៀលទេ អ្នកបើកឡានរូបនេះ ក៏មិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នគរបាលប្រចាំការនៅតំបន់ផ្សាររាត្រីផប់ស្ទ្រីត នៃក្រុងសៀមរាបនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៤-ធ្នូ-២០១៩កំលាំងការិយាល័យផ្សព្វផ្សាយអប់រំ និងការិយាល័យប្រឆាំងការជួញដូរ បានទទួលនារីម្នាក់(សតិមិនប្រក្រតី)ពីតៃកុងរថយន្តឈ្នួលភ្នំពេញ-សៀមរាប ដឹកយកមកប្រគល់ឲ្យ តាមការសួរទៅអ្នករត់តាក់ស៊ីបានឲ្យដឹងថា នារីរូបស្រស់ខាងលើបានជិះផាសអាប់មកម៉ៅឡានពីទីក្រុងភ្នំពេញមកសៀមរាប ដោយព្រមព្រៀងថ្លៃ$200 តែស្រាប់មកដល់សៀមរាប នាងថាគ្មានលុយមួយរៀលទេ អ្នកបើកឡានរូបនេះ ក៏មិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង តៃកុងឡានបាននិយាយទាំងអស់សំណើចថា ដឹកភ្ញៀវមួយម៉ូយនេះឲ្យជ្រះចង្រៃឆ្នាំចាស់ ហើយឆ្នាំថ្មីខាងមុខនិងហេងៗវិញ។
នគរបាលបន្តថា បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវ សួរនាំនាងមិនព្រមនិយាយអីទេ ដោយស្នើឲ្យសមត្ថកិច្ច រកអាហារឆ្ងាញ់ៗនិងជួលសណ្ឋាគារឲ្យនាងដេកផង ក្រោយមកសមត្ថកិច្ចរកឃើញមានអត្តសញ្ញាណបណ្ណ នាងមានឈ្មោះ ជឹម បូរ៉ាន់ អាយុ២៧ឆ្នាំ ស្រុកកំណើតនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានទីលំនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ភ្នំពេញ រួចបានទូរស័ព្ទទៅបងប្រុសឈ្មោះជឹម រ៉ូហ្សា បាននិយាយថា នាងមានសតិធម្មតាទេគ្រាន់តែនាងជាកូនទម្រើសមិនខ្លាចឪពុកម្តាយ ធ្វើអ្វីស្រេចតែចិត្តនឹកឃើញ បងប្រុសរបស់នាងនិយាយថា ឲ្យនាងទៅណាក៏ទៅចុះព្រោះនាងមានវ័យច្រើនហើយ សមត្ថកិច្ចបានទិញនំប័ងដាក់សាច់ឲ្យនាងញ៉ាំរួចហើយក៏ណែនាំនាងឲ្យត្រលប់ទោផ្ទះវិញដែរតែនាងមិនព្រមទៅដោយនាងបានហៅម៉ូតូកង់បីជិះទៅបាត់ ៕

អត្ថបទដែលជាប់ទាក់ទង