ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យមាន គ្នាប្រហែល១០នាក់ ជិះម៉ូតូចេញតាមពីក្រោយ ជនរងគ្រោះប្រដាប់ដោយអាវុធ កាំបិត បំពង់ទីប វាយប្លន់យកម៉ូតូ

59

កណ្តាល៖ នគរបាលស្រុកអង្គស្នួល បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូចេញតាមពីក្រោយជនរងគ្រោះប្រដាប់ដោយអាវុធ កាំបិត បំពង់ទីប ហើយមានការភិតភ័យជនរងគ្រោះ រត់ដល់ចំណុចកើតហេតុខ្លួនដកយកសោរ ម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិនបាន ទើបកាប់និងវាយម៉ូតូរួចជិះគេចទៅបាត់តែម្តង។

ករណីនេះកើតហេតុថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង២និង៥០នាទីនៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០៣នាក់៖
១-ឈ្មោះរុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះញួន ពន្លឺហៅរ៉ូតភេទប្រុសអាយុ២០ធ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះភ័ក្រ ពិទិភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យ១១នាក់ (ឃាត់ខ្លួន៧នាក់)៖
១-ឈ្មោះចែម ពិចាក់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ឆ្នាំទី១រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
២-ឈ្មោះស្រស់ សុខនាងភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរសិស្សថ្នាក់ទី១១រស់នៅភូមិត្រពាំងត្រប់សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។
៣-ឈ្មោះអឿន រតនាភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី២សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤-ឈ្មោះហោ សូរិយាភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។
៥-ឈ្មោះរស់ សំអូនភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៦-ឈ្មោះជី ភីរ៉ា ភេទប្រុសអាយុ១៦ឆ្នាំកម្មកររោងចក្ររស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានី
ភ្នំពេញ។
៧-ឈ្មោះតាល់ ច័ន្ទបញ្ញា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល
រាជធានីភ្នំពេញ។ អ្នកទាំង០៧ឃាត់ខ្លួនថ្ងៃទី២២ ធ្នូ ២០១៩។
៨-ឈ្មោះលី សុខលីមភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្ររស់នៅភូមិបឹងធំទី១សង្កាត់បឹង
ធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៩-ឈ្មោះជា ផលឡីភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខកម្មកររោងចក្ររស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១០-ឈ្មោះបាន មករាហៅប៊ែភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្ររស់នៅភូមិបឹងធំទី២
សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១១-ឈ្មោះអ៊ុយ សំអឿនភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខមិនពិតប្រាកដរស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកទាំង៤នាក់គេចខ្លួន។
វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាកសង់០២០ពណ៌ខ្មៅ១គ្រឿងគ្មានផ្លាកលេខ លេខតួនិងលេខម៉ាសុីន5646606។ ២-ម៉ូតូម៉ាកសង់០១៩ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HR-7272លេខតួ និងលេខម៉ាសុីន5537995។
៣-ដែកទីបមូល១កំណាត់ ប្រវែង១ម៉ែត្រ(ជារបស់ជនសង្ស័យ) ៤-ម៉ូតូម៉ាកសង់019ពណ៌ខ្មៅ០១គ្រឿងពាក់ផ្លាកលេខកណ្តាល1AF-2970លេខតួនិងលេខម៉ាសុីន5590161(ជារបស់ជនរងគ្រោះឈ្មោះភ័ក្រពិទិ)017ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ
1GT-2646 លេខតួនិងលេខម៉ាសុីន9720362(ជារបស់ជនរងគ្រោះឈ្មោះញួន ពន្លឺ)។ ៥-ម៉ូតូម៉ាកសង់ម៉ាកសង់017ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GP-4418លេខតួនិងលេខម៉ាសុីន9798185(ជារបស់ជនរងគ្រោះឈ្មោះរុំ ឆារ៉ាត់)។
សម្ភារបាត់បង់ គឺម៉ូតូរបស់ជនរងគ្រោះយកបានមកវិញ។
ជនរងគ្រោះត្រូវជនសង្ស័យវាយដោយដែកទីប និងកាប់ដោយកាំបិតបែកក្បាលខាងមុខ.បែកកុងទ័រ២គ្រឿងដាច់កាតឺប៊ូក្រោយទាំង២គ្រឿងនិងយកផ្លាកលេខទៅបាត់១ ម៉ូតូពណ៌មាស។

នគរបាលបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅរាំនៅក្លឹបម្តុំផ្សារដីហ៊ុយ ហើយបានជួបនិងជនសង្ស័យនៅក្នុងក្លឹបរាំនោះដែរ លុះដល់ម៉ោងជាង១រំលងអធ្រាត្រ ជនរងគ្រោះចេញមកផ្ទះវិញ ឃើញសង្ស័យនៅក្នុងក្លឹបនៅឡើយ។ លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែត ស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល១០នាក់ ជិះម៉ូតូចេញតាមពីក្រោយមានកាំបិត
មានបំពង់ទីប ខ្លួនបានជិះ រត់ដល់ចំណុចកើតហេតុខ្លួនដកយកសោរ ម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិន
បានទើបកាប់និងវាយម៉ូតូរួចជិះគេចទៅបាត់តែម្តង។

តាមចម្លើយសារភាពរបស់ឈ្មោះតាល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកាន់ដែកបំពង់ទីបវាយ ឯ
ឈ្មោះបាន មករា ហៅប៊ែ ជាអ្នកកាន់កាំបិត កាប់យកផ្លាកលេខម៉ូតូសង់ពណ៌មាស ទៅបាត់តែម្តងហើយគេចខ្លួន។

ចំពោះករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង