ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ : កម្ពុជា-ចិន​ បានឯកភាពគ្នានឹងពង្រឹង​ ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ​

52

ប្រទេសចិន៖នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៩តបការអញ្ជើញរបស់គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិននិងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជាចិនលើកទី៨ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននៅខេត្តឆាងសាខេត្តហួណានប្រទេសចិនដោយមានការអញ្ជេីញចូលរួមភាគីមានតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធមានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងភាគីចិនមាការចូលរួមពីលោកលាងយុនអគ្គលេខាធិការរងនៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិននិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណចិនតំណាងមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិននៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិនតំណាងខេត្តហ៊ូណានតំណាងខេត្តយូណាន

លោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានឲ្យដឹងពីកិច្ចប្រជុំនេះថា:​ កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖

ការចែករំលែកពត័មានស្តីពីគ្រឿងញៀនទៅវិញទៅមករវាងប្រទេសទាំង២:

.កិច្ចសហប្រតិបត្តិការក្នុងការងារអនុវត្តច្បាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថយតម្រូវការ  និងការគាំទ្រការបណ្តុះបណ្តាលនិងសម្ភារ។

ពីកិច្ចប្រជុំនេះលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានថ្លែងអំណរគុណដល់ភាគីចិនដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីក្រុងប៉េកាំងនិងខេត្តយូណាននាសប្តាហ៍កន្លងមកនិងបានថ្លែងអំណរគុណផងដែរចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីចិនទាំងនាពេលកន្លងមកក៏ដូចជាពេលអនាគត។

ពីកពីកិច្ចប្រជុំនេះដែរលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានជម្រាបជូនពីលទ្ធផលប្រជុំថាភាគីទាំងពីរកម្ពុជា.ចិនបានឯកភាពគ្នានឹងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ

ជាមួយគ្នានេះលោកយ៉ាងហ្វេនរី​ Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិននៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិនបានផ្តល់តេស្តបឋមស្វែងរកសារធាតុញៀនដែលមានតម្លៃ៥០០,០០០យ័នដល់កម្ពុជា។

សូមបញ្ជាក់ថាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃប្រជុំទ្វេភាគីកម្ពុជា.ចិនថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៩ឆ្នាំ២០២០នៅប្រទេសកម្ពុជា

អត្ថបទដែលជាប់ទាក់ទង