ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខេត្តស្វាយរៀង​ បង្ក្រាបករណីនាំគ្រឿងញៀនឆ្លងដែនពីកម្ពុជា​ ទៅវៀតណាម​ ដោយបង្កប់ក្នុងធុងបាស​ ដកហូតបានគ្រឿងញៀន​ ០៤​ គីឡូក្រាម​ ឃាត់ខ្លួនមេខ្លោង​ បក្ខពួក​សរុប​ ០៥​ នាក់​

57

ខេត្តស្វាយរៀងស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី២៥ធ្នូនេះថាជនសង្ស័យទាំង០៥នាកនាកព្រមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន០៤គីឡូក្រាមវត្ថុតាងពាក់ព័ន្ធមួយចំនួនត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកម៉ែនវិបុលអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោកឹងឃនស្នងការនគរបាលខេត្តនិងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកវរសេនីយ៍ឯកកែវសុថាស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងក្រោមការសម្របសម្រូលនីតិវិធីពីលោកគង់ចន្ទ័ខេមរិទ្ធិព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅចំណុចភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាជនសង្ស័យដែលជាអ្នកទទួលបញ្ញើរឥវ៉ាន់តាមរថយន្តក្រុងដឹកអ្នកដំណើរចំនួន០២នាក់  ប្រុសរឹបអូសវត្ថុតាងថ្នាំញៀន​(ជាប្រភេទមេតំហ្វេតាមីន)ចំនួន០៤កញ្ចប់ធំទម្ងន់៤គីឡូក្រាម​ (បង្កប់លាក់ទុកក្នុងធុងបាស់កេះឥវ៉ាន់)បំរ៉ុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។

  បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកធ្វើការសាកសួរនិងដោយមានកិច្ចសហការដ៍ល្អជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងលោកឧត្តមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងគ្រឿងញៀននិងមានការសម្របសម្រូលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ខែធ្នូ  ឆ្នាំ២០១៩កម្លាំងជំនាញបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័០៣នាក់​ (មេខ្លោង១នាក់ប្រុសជនជាតិនីស្សេរីយ៉ានិងបក្ខពួកចំនួន០២នាក់ស្រីព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ស្រី០២នាក់ព្រមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន០៤គីឡូក្រាមវត្ថុតាងពាក់ព័ន្ធមួយចំនួនត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង