ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជិះម៉ូតូ ក្នុងល្បឿនលឿន នៅផ្លូវកោង រេចង្កូតដួលបាក់ក ស្លាប់

59

ខេត្តមណ្ឌលគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងដោយខ្លួនឯង ដោយ​បុរសម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង រេចង្កូតដួលបាក់ក ស្លាប់ កាលពីនៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង ១៨និង៤០នាទីល្ងាច នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ត្រង់ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ស្ថិតនៅភូមិពូតាំង​ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយខ្លួនឯង ដោយជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាទ្រីមសង់ សេ១២៥ ពណ៌ខ្មៅផ្លាកលេខ 1D.1806 មានកញ្ចក់ និងមួកសុវត្ថិភាព។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រុងសែនមនោរម្យ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្ន ម៉្យាងទៀតដោយផ្លូវកោង ហើយរេចង្កូតដួលបាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ ភឿន វីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង