ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួស្តីឆ្នាំថ្មី ២០២០

69

 

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃ​ទី១ ខែមករា ឆ្នាំ២០​២០នេះ បានសរសេរសារលើហ្វេសប៊ុ​ក​ថា បងប្អូនប្រជាពលរ​ដ្ឋ​ និងកូនក្មួយនៅទូទាំងប្រ​ទេ​ស បានចូលរួមឆ្លងឆ្នាំចា​ស់​ផ្លាស់​ចូល​ឆ្នាំស​កលថ្មី​​​២០២០​ កាលពីយ​ប់មិញ ក្នុងបរិយាកាសសប្បាយរី​ក​រាយ​ក្រៃ​លែង ទាំងនៅក្នុងនិងក្រៅប្រ​ទេ​ស​។ ឱកាសនៃការចូលរួមអ​ប​អ​រសាទរ និងកម្សាន្តសប្បាយ នៅ​ក្នុងពិធីបុណ្យតូចធំទាំង​អ​ស់នេះ បានគឺដោយសារប្រទេសជា​តិ​យើងមា​នសុខ​សន្តិ​ភាព។ គ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់។

អរគុណបងប្អូនជនរួមជាតិ​ និងកូនក្មួយដែលបាន​ចូ​លរួ​មថែរ​ក្សា ការពារសន្តិភាពនៅក្នុងប្រទេស​ជា​តិយើង។

សូមជូនពរបងប្អូនជនរួមជាតិ​​​និង​កូ​នក្មួយ ជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំ​ថ្មី​​ ២០២០​នេះជួបតែសេចក្តីសុ​ខ​​ សេចក្តីចម្រើន​សំ​ណាងល្អ​​ ជាមួយនឹងពុទ្ធពរ៤​ប្រ​ការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។ [អរគុណសន្តិភាព​]៕

អត្ថបទដែលជាប់ទាក់ទង