ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វែកមុខឃាតក​រ ​ឃើញហើ​យ​ គឺជាប្អូនថ្លៃរ​ប​ស់ជ​នរ​ងគ្រោះ​ស្លាប់​អាក្រា​ត​កា​យ 

211

បាត់ដំបង៖ ឃាតកម្មលើស្តី្រវ័យជាង​៣​០ម្នា​ក់ ក្នុងស្ថានភាពអាក្រាតកា​យ​នៅចំណុ​ចវាស្រែ ភូមិចំការសំ​រោង២​ សង្កា​ត់ចំកា​រ​សំរោង ក្រុងបាត់ដំបងពីថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ ត្រូវបានសមត្ថកិច្ចន​គរបាល វែកមុខឃាតក​រ​ឃើ​ញហើ​យ ដែ​លនោះ​គឺជាប្អូនថ្លៃរបស់ជន​រ​ងគ្រោះ។

អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរ​​បា​ល​ខេ​ត្ត​បា​ត់ដំបង និងដោយបានការសហ​កា​រ​ជាមួយនាយកដ្ឋានជំនាញរបស់ អ​គ្គស្នង​ការ​ដ្ឋាន​ន​គរបា​ល​ជាតិ ព្រមទាំងបានការសម្រប​សម្រួល​លើ​នីតិវិ​ធី ពីលោកនួន សាន ព្រះរាជ​អាជ្ញាអមសាលាដំ​បូ​ងខេ​ត្តបាត់​ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នា២០១៩ម្សិលមិញ នេះជនដៃដល់ក្នុងករ​ណី​ ( សម្លាប់) ជនរងគ្រោះឈ្មោះ ហង្ស​ ​ហ៊ន ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុក​ សង្កែ ខេត្តបាត់ដំបង នៅចំណុចវា​ល​​ស្រែ​ក្នុងភូ​មិចំ​ការ​សំរោង២ សង្កាត់ចំការសំរោង​ ក្រុង​បាត់ដំ​បង និងត្រូវបានប្រជាពលរដ្ឋ​ប្រ​ទះ​​ឃើញ​កាល​ ពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នោះត្រូវបានសមត្ថ​កិ​ច្ចន​គរ​បាលនៃ​ស្នង​ការដ្ឋា​នន​គរបា​លខេត្ត​បាត់​ដំ​ប​ងធ្វើ​ការ (ឃាត់​​​ខ្លួន) ​ហើយ​ នោះគឺឈ្មោះ ស៊ន ដាមូ (ហៅដាំ) ភេ​ទប្រុ​ស​ អាយ៣៣ឆ្នាំ រស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវជាប្អូនថ្លៃរបស់​ជ​នរ​ងគ្រោះ( ​ ប្រពន្ធរប​ស់​ជន ជនសង័្សយ​​និ​ង​ជនរងគ្រោះជាបងប្អូនបង្កើ​ត​)ជា​មួយគ្នា​ ​។

លោកឧត្តមសេនីយ៍ត្រី ជេត ​វ​ណ្ណនី ស្នងការរងផែនការងា​រ​ព្រ​ហ្មទណ្ឌ នៃស្នងការដ្ឋាននគ​រ​បា​​ល​​ខេត្តបា​ត់ដំប​ង​ បានឲ្យដឹងថា ក្រោមបទបញ្ជា និងការប្តេជ្ញាចិ​ត្ត​រប​ស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន​គ​របា​លខេ​ត្តបាត់​ដំប​ង និងដោយបានកា​រ​សហ​កា​រជាមួយ​នាយ​កដ្ឋាន​ជំនា​ញនៃអ​គ្គ​ស្នងការដ្ឋានន​គរ​បា​ល​ជាតិ និងបានការសម្របសម្រួលលើនី​​តិ​វិធី​ពីលោ​ក​ នួន សាន ព្រះរាជអាជ្ញាអមសា​​លា​​ដំ​បូង​ខេត្ត បាត់ដំបង នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១​៩ សមត្ថកិច្ចនគរបាល​បា​នសម្រេ​ចធ្វើ​ការ​ឃាត់​​ខ្លួនជនសង័្សយ​ខា​ង​លើ បន្ទាប់ពីបានស្វះស្វែងរក​ឃើ​ញអ​ត្តស​ញ្ញាណ​ពិតរ​បស់ជ​ន​រងគ្រោះ​តែ​ប៉ុ​ន្មា​នម៉ោ​ងរួ​ចម​ក ។

លោកវរសេនីយ៍ឯក អូន​ ​ហ្វៃ នាយការិយាល័យ​នគរ​បា​ល​ព្រ​ហ្ម​ទណ្ឌកំរិតធ្ងន់ នៃស្នងការ ដ្ឋាននគរបា​ល​ខេត្ត​បាត់ដំ​បង បានឲ្យដឹងថា រហូតដល់វេលាព្រឹកថ្ងៃទី ​១ ខែ មករា ឆ្នាំ ២០២០ នេះជន​សង័្សយឈ្មោះ​ ​ស៊ន​ ដាមូ( ហៅដាំ) បានឆ្លើយសារភាពអំពីសកម្មភា​ព​ រ​បស់​ខ្លួនដែ​លបា​នប្រព្រឹ​​ត្តិ​ចំ​ពោះប​ង​ថ្លៃ​ស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រី​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុច​វាល​ស្រែ​ភូមិចំ​ការ​សំរោង ២ សង្កាត់ចំការសំ​រោ​ង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាកដមែន ។

លោក​វ​រសេនី​យ៍ឯក នាយការិយាល័យ ​បា​នឲ្យដឹង បន្តថា មូលហេតុដែលនាំទៅដល់កា​រ​ ​សម្លាប់​​ជនរងគ្រោះគឺដោយសារជ​ន​ស​ង័្សយរូ​ប​នេះ មានទំនាក់ទំនងស្នេហាលួចលា​ក់​ជាមួ​យជនរ​ង​គ្រោះ​ ហើយក្នុងរយៈពេលចុងក្រោ​យ​នេះ ជនរងគ្រោះមានបំណងឲ្យ​ប្អូ​នស្រី​បង្កើ​តរ​បស់ខ្លួ​ន ដែលត្រូវជាប្រពន្ធរប​ស់​ជន​សង័្សយ​​ចា​ក​ចេញទៅទីឆ្ងាយ ​ដើ​ម្បីខ្លួន​ជាមួ​យជ​ន សង័្សយ​បានរស់នៅជាមួយ​គ្នា​ក្នុង​ឋានៈជា​ប្តីប្រ​ព​ន្ធ ។ នៅទីបំផុតជនសង័្សយបាន​ប្រើ​ប្រាស់​វិធីនាំ​ជន​​រងគ្រោះ យកទៅសម្លាប់ចោលដោយប្រើ​​​ប្រាស់​​ខ្សែរិតកសម្លា​ប់ដើ​ម្បីដោះ​ស្រាយប​ញ្ហាស្នេ​ហា​ត្រីកោ​ណមួយ​នេះ ព្រោះតែខ្លួនមិនអាចធ្វើនូវអ្វីដែល​ជា​បំណ​ងរប​ស់​ជន​រ​ង​គ្រោះបា​ន និងបំណងយក​ទ្រ​ព្យរ​បស់​ជ​ន​រង​គ្រោះនៅក្រោ​យពេ​លស្លា​ប់​ ។

នៅខណៈពេលនេះសមត្ថកិច្ចន​គ​របា​លកំ​ពុងធ្វើ​​ការ​ស្រាវជ្រាវ​ប​ន្ថែម​ទៀត ដើម្បីប្រមែប្រមូលភស្តុតាងផ្សេង​ៗ​ ទាក់ទងជាមួយនឹងករណី(​ឃា​ត​​កម្ម)​នេះ​ ។ ក្នុងនាមស្នងការនៃស្ន​ង​ការដ្ឋ​នន​គរបាល​ខេ​ត្តបា​ត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួ​ម​ស​ហកា​រ​ផ្តល់ព័ត៌មានពីប្រជា​ពល​​​រដ្ឋ​នៅគ្រប់​មជ្ឈដ្ឋា​នអា​ជ្ញាធ​រមានសមត្ថកិច្ចពាក់​ព័ន្ធ​ទាំ​ង​អ​ស់ ដែលបានចូលរួមផ្តល់​ព័​ត៌​មាន និងភស្តុតាងនា​នា​ រហូតឈានទៅធ្វើការវែកមុខឃា​ត​​ក​រដៃឆៅរូ​បនេះ យកទៅផ្ទន្ទាទោសតាមផ្លូវច្បា​ប់​ ៕

អត្ថបទដែលជាប់ទាក់ទង