ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យការស្ថាបនាផ្លូវកៅស៊ូ១ខ្សែនៅទួលស្វាយព្រៃទី១

88

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្ឆ្នាំ២០២០នេះ លោកធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ នឹងកំលាំងសង្កាត់ទួលស្វាយព្រៃទី១ ចុះទៅពិនិត្យការដ្ឋានស្ថាបនាជួសជុលអ៊ុតកៅស៊ូរថ្មី១ខ្សែគឺផ្លូវ៣២៨ កែងផ្លូវ១៩៣ ដែលកំពង់ដំណើរការស្ថាបនាយ៉ាងមមាញឹកដើម្បីទុកជាកាដូជូនដល់បងប្អូនប្រជាជនបានប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរហើយផ្លូវ១ខ្សែនេះគឺជាកាដូចំណងដៃថ្មីជូនប្រជាជននាឆ្នាំ២០២០នេះផងដែរ។
លោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាការស្ថាបនាផ្លូវថ្នល់នេះគឺពិតជាមានសារះសំខាន់ណាស់ក្នុងការប្រើប្រាស់ពោលគឺមានផ្លូវគឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រផងដែរដូចនេះសូមបងប្អូនជួយថែរក្សាទុកជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរលោកអភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកងធឹម សំអានលោកក៏បានជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនោះផងដែរដោយបងប្អូនគាត់មានការស្វាគមន៍លោកអភិបាលខណ្ឌបឹងកេងកងប្រកបដោយភាពស្និទ្ធិស្នាលក្រៃលែងរវាងថ្នាក់ដឹកនាំខណ្ឌនិងប្រជាជននៅតាមខ្នងផ្ទះនិមួយៗនោះ។
ផ្លូវកៅស៊ូដែលស្ថាបនានោះមានទទឹង៨ម៉ែត្រគុណបណ្ដោយ៣១៥ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង