ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំយុទ្ធសាស្រ្ត៖ តើសហព័ន្ធជាតិមួយចំនួន ដែលមិនទាន់អើពើរនឹងផ្លាស់ប្ដូរឥតិយាបទឬទេ ?

95

ភ្នំពេញ៖កម្ពុជាបានត្រៀមខ្លួនមុនស្ទើរតែ១០ឆ្នាំដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាក្នេយ៍នាឆ្នាំ២០២៣

​ដែលមកទល់ពេលនេះនៅសល់តែ៣ឆ្នាំប៉ុណ្ណោះ ។

កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមដែលមានសម្ដេចពិជ័យសេនាទៀ បាញ់ជាប្រ

​ធាន លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺជាអនុប្រធានអាចិន្រ្តៃយ៍និងលោកវ៉ាត់ ចំរើនដែលជាអគ្គ

​លេខាធិការជាតិអូឡាំពិកកម្ពុជាគឺជាអគ្គលេខាធិការបន្ថែម ។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមបានដំណើរការយ៉ាងរលូនក្នុងខណៈដែលសហព័ន្ធជាតិមួយចំ

នួនហាក់ដូចជានៅសម្ងំដេកដោយមិនទាន់អើពើរនៅឡើយ។សហព័ន្ធដែលមិនទាន់ក្រោកពីដំណេកទាំងនេះអាចនឹងបាត់បង់កូតាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ទោះបីកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ ។

លោកវ៉ាត់ ចំរើនមានប្រសាសន៍ថាសហព័ន្ធជាតិទាំងអស់មិនត្រឹមតែមានកីឡាករប្រកបដោយគុណភាពប៉ុណ្ណោះ

ទេតែត្រូវមានមន្រ្តីបច្ចេកទេសរួមជាមួយសមត្ថភាពរៀបចំព្រឹត្តិការណ៍ប្រកួតទៀតផង ។

ឆ្នាំ២០២១២ជាឆ្នាំយុទ្ធសាស្រ្តចុងក្រោយដែលសហព័ន្ធជាតិត្រូវស្វែងរកមេដាយឲ្យបាននៅក្នុងការប្រកួតស៊ីហ្គេម

​លើកទី៣១នាប្រទេសវៀតណាម ។សហព័ន្ធជាតិទាំងអស់ត្រូវតែកំណត់ទឹសដៅស្វែងរកមេដាយមាសដោយមិនត្រូវសម្លឹង

​ត្រឹមមេដាយប្រាក់ ឬសំរិទ្ធឡើយ ។

ចាប់ពីឆ្នាំ២០២០នេះទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅ

​ប្រទេសក្នុងទ្រង់ទ្រាយធំ ។ ប្រភេទកីឡាមួយចំនួននឹងអញ្ជើញគ្រូបរទេសឲ្យមកបង្ហាត់នៅក្នុងស្រុកដើម្បីប្រជែងយកមេដាយ

​មាសនាឆ្នាំ២០២៣ ។

ហេតុនេះសហព័ន្ធជាតិត្រូវតែផ្លាស់ប្ដូរឥរិយាបទដោយម្ចាស់ការក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនដើម្បី

ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួន ។ការវះកាត់នូវដំបៅដើម្បីព្យាបាលនឹងត្រូវតែធ្វើដោយខានមិនបាន ។ការ

ព្យាបាលពិតជាមានការឈឺចាប់តែបើមិនព្យាបាលទេអ្វីៗនឹងបន្តរ៉ាំរ៉ៃហើយកម្ពុជាដែលជាម្ចាស់ផ្ទះនោះមិនប្រជែងបានមេ

​ដាយជាទីគាប់ចិត្តឡើយ ។

លោកថោង ខុនក៏បានអៃអាងដែរថាឆ្នាំ២០២៣គឺមិនមែនជាឆ្នាំបបួលគ្នាចែកមេដាយដែលជាវប្បធម៌មិនល្អសម្រាប់

​ស៊ីហ្គេមនោះទេតែជាឆ្នាំនៃការប្រកួតដោយយុត្តិធម៌(Fair-Play)ដែលអ្នកចូលរួមត្រូវប្រជែងគ្នាដោយសមត្ថភាព៕

អត្ថបទដែលជាប់ទាក់ទង