រយៈពេលថ្ងៃ០៣ ឆ្លងឆ្នាំសកលខេត្តកោះកុងទទួល បានភ្ញៀវទេសចរ ៣១.០៥៤នាក់
កោះកុង៖. រយៈពេល០៣ថ្ងៃ ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៃអំឡុង ពេលបុណ្យឆ្លងឆ្នាំសលក ២០១៩ -២០២០ ខេត្ត កោះកុងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្ត បានចំនួន ៣១.០៥៤នាក់ កើនឡើង ៩.០៦៣នាក់ ស្មើនឹង៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យយដឹងថា ក្នុងអំឡុងពេលបុណ្យឆ្លងឆ្នាំសលកមានភ្ញៀវជាតិចំនួន ២២.៦១០នាក់ កើនឡើងចំនួន ៦.៤៥០ នាក់ បើធៀបទៅនឹងឆ្នាំ ២០១៨ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨.៤៤៤នាក់ កើនឡើងចំនួន ២.៧១៣នាក់ ស្មើនឹង ៤៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ក្នុងនោះមានភ្ញៀវទេសចរជាតិដែលមកទស្សនា និងកម្សាន្តក្នុងតំបន់សហគមន៍ចំនួន ៣.៩៦៥នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៣៣២នាក់។ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលរួមកម្សាន្តក្នុងការប្រគុំតន្ត្រីនៅមុខសាលា ខេត្តកោះកុង ដើម្បីអបអរពិធីឆ្លងឆ្នាំសកល ២០១៩-២០២០មានចំនួនប្រហែលជា១៥.០០០នាក់។
លហេតុដែនាំឱ្យភ្ញៀវទេសចរទៅទស្សនាខេត្តកោះកុង ច្រើនដោយសារខេត្តនេះមានតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរធម្មជាតិជាច្រើនកន្លែង ដែលជាហេតុនាំឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឱ្យចង់មកកម្សាន្ត ពិសេសគឺចង់មកធ្វើការទស្សនាក្នុងតំបន់ដែលមានឆ្នេរ សមុទ្រ និងបរិយាកាលដ៏បរិសុទ្ធពីជំនោសមុទ្រ ក៏ដូចជាការមកទស្សនា ព្រៃកោងកាង ដែលជាព្រៃធម្មជាតិពិតៗ ៕ ដោយ៖ សំរិត