ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់វិ​ធានកា​រ ទប់ស្កា​ត់ និងកាត់​បន្ថយ ការបំពុលខ្យល់សាធា​រ​ណៈ

61

 

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ នេះ បានចេញសារចរស្តីពីវិធាន​កា​រ​ ទប់ស្កាត់និងកាត់ប​ន្ថ​យកា​របំពុ​លខ្យល់​សាធា​រ​ណៈ។ សារាចរដែ​លចុះហត្ថលេ​ខា​ដោយស​ម្តេ​ចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា ធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំង​ប្រ​ភព​បំពុល​ខ្យល់ ឱ្យបានកាន់តែប្រសើរសំ​ដៅ​ធានា​សុវត្ថិ​ភាព និងសុខុមាលភាពរ​បស់​ប្រជាព​លរដ្ឋ ព្រមទាំងកែល​ម្អ សោភ័ណភាពនៅតាមរា​ជ​ធានី​ ខេត្ត។ ស្ថាប័នរាជរដ្ឋាភិបា​ល​ និងវិស័យឯកជ​ន​បានរួ​មសហ​ការ​គ្នា ចូលរួមគំនិតយោបល់​ផ្សេ​ងៗដើម្បី​តា​ក់
តែងនិងរៀបចំសារា​ច​រ ស្តីវិធានការទប់ស្កាត់​និ​ង​កាត់ប​ន្ថយ ការបំពុលខ្យល់សាធារណៈ​នេះ​ឡើ​ង។​

បើតាមសារាចរ វិធានការទប់ស្កាត់និងកាត់បន្ថយការ​បំ​ពុល​ខ្យល់សា​ធា​រ​ណៈ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ​សេ​ដ្ឋកិ​ច្ចជា​តិ រាជរដ្ឋាភិបាលយកចិត្ត​ទុ​កដាក់​ក្នុងត្រួ​តពិ​និត្យ
គុណភាពខ្យល់ ​ជាពិសេសគុណភាពខ្យល់សាធា​រ​ណៈនៅ​តាម​ទីប្រ​ជុំជន​ធំៗ ដោយតាមដានលើកំ​ហា​ប់ភា​គល្អិត​
និចលមានវិ​ជ្ឈ​មាត្រ​តូចជា​ង២,៥មីក្រូម៉ែ​ត្រ (ហៅកាត់ថា PM២.៥) ដែលមានការកើនឡើ​ង​ក្នុងក​ម្រិត​អាច​
បង្កហានិភ័យ​ដ​ល់សុ​ខភាព​សាធា​រណៈ និងគុណភាពបរិ​ស្ថា​ន។ ជាការកត់សម្គា​ល់​ ប្រភពនិងសកម្ម​ភា​ព​
សំខាន់ៗដែល​ជា​ហេតុប​ង្កឱ្យកំ​ហាប់​ភាគល្អិ​តនិ​ចល PM២.៥ មានការកើនឡើងនេះមានជា​អា​ទិ៍​ ការបញ្ចេ​ញ​
ផ្សែង​ពីរោង​ចក្រ​ឧស្សហ​កម្ម ពីយានយន្តប្រើប្រាស់ប្រេង​ម៉ា​ស៊ូត​ និងពីចំហះឥ​ន្ធ​នៈផ្សេ​ងៗទៀ​ត ភ្លើងឆេះព្រៃ
ការដុតរានដីព្រៃ កា​រ​ដុតវា​លស្មៅ ការដុតគល់ជ​ញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម​ទី​វាលនិង
ទីលានចាក់​សំ​ណល់​ ការដ្ឋានសំណង់​។​ ការបំពុលខ្យល់នឹងមា​ន​សភាព​កើន​ឡើង​ជាប​ន្តទៀ​តនា​ឆ្នាំបន្ត​បន្ទា​ប់
ប្រសិនបើមិនមា​ន​វិធាន​ការ​គ្រប់គ្រ​ងឱ្យបា​នសម​ស្រ​ប​។
កន្លង​មក​ រាជរដ្ឋាភិបាលសង្កេ​ត​ឃើញ​ថា ការអនុវត្តច្បាប់និ​ង​លិខិ​តបទ​ដ្ឋាន​គ​តិយុត្ត ដែលពា​ក់ព័ន្ធ​នឹង
ការគ្រប់គ្រង​ទី​តាំង​ប្រភ​ពបំ​ពុលខ្យល់ នៅមានក​ម្រិត និងមិនទាន់ឆ្លើយត​ប​ទៅនឹ​ងការរី​កច​ម្រើនយ៉ាង​ឆា​ប់
រហ័សនៃសេដ្ឋកិច្ច​ជា​តិ។ ដើម្បីគ្រប់គ្រងទីតាំងប្រភព​បំ​ពុល​ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធា​នា​សុវ​ត្ថិភា​ព
និងសុខុមាលភាព​រ​បស់​ប្រជាព​ល​រដ្ឋ ព្រមទាំងកែលម្អសោ​ភ័​ណភាព​ នៅតាមរា​ជ​ធានី ខេត្ត រាជរដ្ឋាភិបាល
សូមធ្វើ​ការ​ណែនាំ​ដល់ក្រសួង ស្ថា​ប័ន ពាក់ព័​ន្ធ និងរដ្ឋបាលថ្នាក់ក្រោ​ម​ជាតិ ត្រូវអនុវត្តវិធានការមួយ​ចំ​នួន​
ដូចខាងក្រោម៖ ត្រូវពង្រឹងការគ្រប់គ្រង​កា​រ​ហុយធូ​លី ឬភា​គល្អិត​និចល ទៅក្នុងខ្យល់និងការបង្ហូរសំណល់​ផ្សេ​ងៗ​ពី
ទីតាំងប្រភពបំពុ​ល​មាន​ជាអាទិ៍ ការដ្ឋានសំណង់ ទីតាំ​ងផលិ​តក​ម្មលាយ​បេតុង​ស្រេច ការដឹកជញ្ជូនគ្រួ​ស​
ខ្សាច់ ថ្ម ស៊ីម៉ងត៍ ឬបរិក្ខារសំណ​ង់​ផ្សេងៗ តាមរយៈការតម្រូវឱ្យមា​ន​ការ​លាងស​ម្អាត​កង់​រថយន្ត​មុន​ចេញពី
ទីតាំងផលិតកម្ម ការបំពាក់​ឧប​ករ​ណ៍បាញ់ចំ​ហាយ​ទឹកដែ​លមានស​ម្ពា​ធខ្លាំង និងការគ្របយានយ​ន្ត​ឱ្យ​បាន
ជិតមុននឹងចេញពីទី​តាំ​ងអា​ជី​វកម្ម ដើម្បីចៀសវាងការកំ​ព​ប់ ឬជ្រុះ និងការហុយធូ​លី ឬភាគល្អិតនិចលនៅតា​ម​ដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង