ពិធីជួបជុំរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកដើម្បីបង្កើនភាពស្និទ្ធស្នាល
ភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំពិធីជួបជុំរវាងសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានក្នុងស្រុកដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាននិងបង្ហាញពីការ
យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងសិទ្ធិសេរីភាពខាងសារព័ត៌មានជាពិសេសលើកទឹកចិត្ត
ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមអញ្ជើញឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី–ខេត្តនិងសហការី(អ្នកនាំពាក្យ
ចំនួន០៣រូបចូលរួមពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤។
យោង៖លិខិតលេខ១៨០៣សជណចុះថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថាតាមកម្មវត្តនិងយោងខាងលើខ្ញុំសូមជម្រាបឯកឧត្តមលោកជំទាវគណៈអភិបាលរាជធានីខេត្តជ្រាបថា
ក្រសួងព័ត៌មាននឹងរៀបចំពិធីជួបជុំរវាងសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានក្នុងស្រុក
ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាននិងបង្ហាញពីការ
យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងសិទ្ធិសេរីភាពខាងសារព័ត៌មានជាពិសេសរលើកទឹកចិត្ត
ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជារួមទាំងឥស្សរជនដែលសកម្ម
ក្នុងការបម្រើសង្គម។ក្នុងន័យនេះខ្ញុំសូមអញ្ជើញឯកឧត្តមលោកជំទាវនិងសហការី(អ្នកនាំពាក្យចំនួន០៣រូប
ចូលរួមពិធីខាងលើនៅថ្ងៃអង្គារ៦រោចខែបុស្សឆ្នាំកុរឯកស័កព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែមករា
ឆ្នាំ២០២០វេលាម៉ោង១៧:០០នាទីរសៀលនាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
សូមចាត់បញ្ជូនឈ្មោះអ្នកដែលត្រូវចូលរួមយ៉ាងយូរត្រឹមថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២០មកអគ្គនាយកដ្ឋាន
- ព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានដើម្បីក្រុមការងាររៀបចំប័ណ្ណសម្រាប់ចូលរួមពិធីខាងលើ៕