ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូ​ពីភ្នំពេញ​ទៅស្រុ​ក លេងកូ​ន ដួលម៉ូ​តូបោក​ក្បា​លស្លាប់ នៅផ្លូវ២៧១

67

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង គោ​លបំណងចេ​ញពី​ក្រុង​ភ្នំពេញ ទៅលេងកូន​នៅស្រុ​កកំណើត​ខេត្ត​ព្រៃវែង បែរជាជ្រុលទៅបុកបង្គូ​ល​រភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលទ្រូង​ផ្លូវ ផ្លោងទៅផ្លូវម្ខាង​ទៀត បោកក្បាលនឹង​ថ្ន​ល់ស្លាប់នៅ​នឹង​កន្លែង​កើតហេ​តុ។ បង្កការភ្ញាក់ផ្អើលកាលពី​វេ​លាម៉ោ​ងជិ​ត១យ​ប់​រំ​លង​អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះ​អ​តីតប្រ​មុខល​ន់នល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពឈ្មោះ បឿន ភារៈ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខ​របរ ធ្វើការនៅក្រុមហ៊ុន​ឯ​កជន​មួយ​ក​ន្លែង ស្នាក់នៅនៅក្រោយវ​ត្ត​នួន​មុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ​ខ​ណ្ឌមាន​ជ័យ​ រាជធានីភ្នំពេ​ញ និងមានស្រុកកំណើត​នៅ​ឃុំក​ណ្ដៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីក​ន្លែ​ងកើ​ត​​ហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ​បុ​រស​ម្នាក់​ ជិះម៉ូតូម៉ាកឌ្រី​ម​សង់ មួយ​គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-9808 ធ្វើដំណើរទិសដៅពីជើងទៅត្បូ​ង​ ក្នុងល្បឿ​នលឿន​ លុះមកដល់ចំណុច​កើ​តហេតុខាងលើ បានគេចពីរថយ​ន្ត​មួយគ្រឿង មកខាង​ឆ្វេង ប៉ះនឹងរបាំងថ្មចែ​កទ្រូ​ងផ្លូវ ជ្រុលទៅបុកនឹងប​ង្គោ​លភ្លើង​បំ​ភ្លឺផ្លូវ បណ្តាលឲ្យផ្លោងទៅផ្លូវ​ម្ខា​ងទៀត បោកផ្ទប់នឹង​ថ្នល់ បែកក្បាលស្លាប់​ភ្លា​មៗ នៅនឹង​កន្លែ​ងកើតហេតុ យ៉ាងអាណោចអាធ័ម។
បើតាមប្រភពពី​ប​ងប្រុស​ជ​នរងគ្រោះ បានឲ្យដឹងថា ប្អូនរ​បស់គា​ត់បា​នជិះម៉ូ​តូពីក​ន្លែង​ ស្នាក់នៅទៅ​លេ​ងកូ​ន នៅឯស្រុកកំណើតដោ​យ​នឹក​កូ​នពេក លុះមកដល់ចំណុចកើ​ត​ហេតុ​ បែរជាអកុស​ល បានជួបគ្រោះថ្នាក់ចរា​ច​រណ៍ ស្លាប់បាត់បង់ជីវិត​តែ​ម្ដង​។
ក្រោយកើតហេតុសមត្ថ​កិច្ច​មូលដ្ឋាន បានចុះមកដល់បាន​ទំ​នាក់ទំនង ទៅសមត្ថកិច្ចជំនាញ​ ចុះមកធ្វើការវាស់​វែ​ង រួចប្រគល់ម៉ូតូជូ​ន​ទៅសាច់​ញាតិ​ជនរ​ង​គ្រោះវិញ​។ ដោយឡែកសពជន​រងគ្រោះ ត្រូវបានស​ម​ត្ថកិច្ច ធ្វើកំណត់ហេតុរួ​ច​ប្រគល់​ជូន សាច់ញាតិយកទៅស្រុកកំណើត​ធ្វើ​បុណ្យ​៕

អត្ថបទដែលជាប់ទាក់ទង