ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់សំ​ណង់​​អគារកម្ពស់​ ៧​ ជាន់​ ​កំពុ​ង​សាង​ស​ង់​នៅ​ កណ្ដាល​ក្រុង​កែ​ប​

89

 

ខេត្ត​កែប ៖មានករណី​បាក់សំណង់​អគារកម្ពស់​ ​៧​​ ជាន់​ ដែល​កំពុង​សា​ង​សង់​នៅ​ កណ្ដាល​ក្រុង​កែប​ ខេត្ត​ កែប​ នៅរ​សៀល​​ថ្ងៃទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ នេះ​ មានកម្មករ​ កម្មការិនី​​​ ជាច្រើន​នៅជាប់ក្រោមសំណង់​​អ​គារ​បាក់ស្រុតនេះ​ ។ មូលហេតុ​បាក់ស្រុតអគារ​នេះ​​ មិនទាន់​ដឹ​ងនៅ​ឡើយទេ​ ។

លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅកាន់​​ទី​កន្លែង​កើតហេតុ​ ដើម្បី​​ដឹកនាំការជួយសង្គ្រោះ​​ ​។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ករណី​បាក់​អគារ​កម្ពស់​៧​ជាន់ ​បណ្តាល​ឱ្យ​មានការ​​​សង្កត់ និង​ជាប់​មនុស្ស​​​ប្រមាណ​ជាង​​៤០​នាក់​នៅ​ក្រោម​​នោះ ហើយ​នៅ​ខណៈ​នេះ​​ដែរ ​សមត្ថកិច្ច​កំពុង​តែ​ស្ថិត​​​នៅ​​ក្នុង​​កន្លែ​ង​កើ​តហេតុ ជួយ​អន្តរាគមន៍​​​សង្គ្រោះ​ជន​រ​ង​​គ្រោះ​នៅ​ទីនោះ​​ផ​ង​ដែរ ។

សូមបួងសួងអោយ​ កម្មករ​ កម្មការិនី​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែលនៅជាប់ក្រោមគំនរបាក់បែក​មានសុវត្ថិភាព​គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង