ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នា​យពែកមីថា ប៉ូលិសពិន័​យអស់100ដុល្លារ 

55

 

បាត់ដំបង៖ ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង បានធ្វើការពិន័យតារាកំប្លែងនាយពែកមីអស់100ដុល្លារ ដោយសារតែបញ្ជារថយន្ត ល្មើសនឹងច្បាប់ចរាចរណ៍ចំនួន២ករណី គឺចាប់ល្បឿនលើសកំណត់ និងប័ណ្ណបើកបរ។

នាយពែកមី បានសរសេរលើហ្វេសប៊ុកថា ” ប៉ូលិសចរាចរណ៍នៅបាត់ដំបង ចាប់អស់៤០ម៉ឺនរៀល ។ មើលមុខប៉ូលិសញញឹម សូមបងប្អូនប្រយ័ត្នអស់លុយដូចខ្ញុំ (ចាប់ល្បឿន និងប័ណ្ណបើកបរ)។

នៅថ្ងៃទី២១ខែមករានេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការ​ដ្ឋា​នន​គរ​​បាលខេ​ត្ត​បាត់ដំបង សូមជម្រាបជូនសាធារណជន​ ពិសេសអ្នកនិយមប្រើប្រាស់បណ្តា​ញ​សង្គម​បាន​ជ្រាប​ថា នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០​២០​ ក្រុមការ​ងា​រគណៈ​កម្មាធិ​កា​រ សុវត្ថិភាពចរា​ចរណ៍​ផ្លូ​វគោក​ខេត្ត​បា​ត់ដំបង ដែលមានមន្រ្តីនគរ​​បា​លច​រាច​រ​ណ៍ផ្លូវគោកនៃស្នងការដ្ឋា​ន​នគរ​​​បាល​ខេត្តបាត់ដំបងចូ​ល​រួមនៅ​ក្នុ​ងគណៈ​កម្មា​ធិ​​កា​រនោះ បានធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើ​ដំ​​ណើ​រតាម​ដងផ្លូ​វជាតិលេ​ខ​៥ នៅចំណុច (ពុកឆ្មា)​ក្នុងស្រុក​ស​ង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ​ ​PK281+200 ។

ក្នុងពេលត្រួតពិនិត្យ​នេះ មានរថយន្តទំនើបមួយគ្រឿងពណ៌សពាក់​ផ្លាកលេខភ្នំពេ​ញ 2BE 60​07 បានធ្វើដំណើរក្នុងទិសដៅពី​ខេ​ត្តបាត់​ដំ​បង ​សំ​ដៅទៅរាជធានីភ្នំ​ពេ​ញ ។ មកដល់ចំណុចត្រួត​​ពិ​និ​ត្យនេះ អ្នកបើកបររ​ថ​យន្តខា​ងលើ ​ត្រូវបានមន្រ្តីនគរ​បា​លនៅចំណុ​ច​នេះ ធ្វើការត្រួតពិនិត្យ​រក​ប័​ណ្ណបើក​បរ ប៉ុន្តែបុរសជាអ្នកបើ​ក​បររ​ថយន្ត​ខាងលើ​ឈ្មោះ​ ហ៊ុយ រតនា បានបញ្ជាក់ថា​ (គាត់​មិនមានប័​ណ្ណ​បើកប​ររ​ថយន្ត​ទេ) ។ ករណី​បែប​​​នេះ មន្រ្តីនគរបាលចរាចរណ៍ដែល​ចូ​លរួម​នៅ​​ក្នុ​ង​​គណៈកម្មាធិការបា​ន​ប្រាប់​អំពី​កំហុ​សឆ្គ​ងរ​បស់​​គាត់ ក្នុងការបើកបរ​រ​ថយន្ត​ដោយ (គ្មានប័ណ្ណបើក​ប​រ) ដែលត្រូវទទួលការ​ពិ​ន័យ​អន្តរ​​ការណ៍ស្របតាមមា​ត្រា១​០ នៃអនុ​ក្រិត្យ​​លេខ​​៤៤អនក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ រប​ស់រា​ជរ​ដ្ឋា​ភិ​បាល នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា​ ។

អ្នកបើកបររថយន្តឈ្មោះ ហ៊ុយ ​រតនា បានទទួល​ស្គា​ល់អំ​ពីកំហុ​សឆ្គ​ង​រប​ស់ខ្លួន និងបាន​យល់​ព្រ​មឲ្យ​មន្រ្តី​នគ​រ​បា​ល ធ្វើការផាកពិន័យអន្តរ​កា​រណ៍ ដោយមានប័ណ្ណផាកពិន័យ​ត្រឹ​មត្រូ​វ ​ជាមួយនេះមន្រ្តីនគរបាលចរា​ច​រណ៍ បានធ្វើការអប់រំណែនាំគា​ត់​កុំឲ្យមា​នកំ​ហុ​សឆ្គង​បែប​នេះជាបន្តទៀត ​ស្រ​បពេលជាមួយនោះ​ មានបុរស​ម្នាក់ដែលស្គា​ល់​ឈ្មោះហៅ​ថា (ពែកមី) ជាតារា​កំប្លែង​បានចេញពីក្នុងរថយន្តខាង​លើ ហើយយក​ប្រាក់ទៅប​ង់ថ្លៃ (ពិន័យអន្តរការណ៍​)​ នេះជំនួសអ្នកបើកបររថយ​ន្ត​ឈ្មោះ ​ហ៊ុយ រតនា ព្រ​មទាំងសុំ​ថត​រូប​ភ្ជាប់ជាមួ​យម​ន្រ្តីនគ​របា​លច​រា​ចរណ៍ផង មុនពេលគាត់ចូលទៅក្នុងរថ​​យន្តខាងលើវិញ ​និងចា​កចេញ​ទៅ ​។

ក្រុមការងារប្រតិកម្មរហ័ស បានបញ្ជាក់ថា ការអនុវត្តនូវតួនាទី​និ​ងភា​រកិច្ច របស់មន្រ្តីនគរ​បាលច​រា​ចរណ៍​ផ្លូ​វ​គោក នៃស្នងការដ្ឋាននគរ​បា​ល​ខេត្ត​បាត់​ដំបង ចំពោះករណីខាងលើ​ ​គឺ​មន្រ្តីនគរបាលបានអនុ​វ​ត្តស្រ​បតាម​ច្បាប់ ស្របតាមអនុក្រិត្យ​ ​តួនាទីនិងភារកិច្ចរ​ប​ស់ខ្លួន​ដោយ​ត្រឹម​ត្រូវ​ ហើយការបំភ្លឺជូន​រ​បស់​ក្រុម​ការងារប្រ​តិកម្ម​រហ័ស នៃស្នងការដ្ឋាននគ​រ​បាល​ខេត្តបា​​ត់​ដំ​បង នៅពេលនេះ ដើម្បីចៀសវាងនូវកា​រ​ភាន់​ច្រ​ឡំណាមួយពីមហា​ជ​ន ពិសេសអ្នកនិយម​ប្រើ​​ប្រាស់​បណ្តា​ញ​សង្គ​ម ចំពោះករណីខាងលើ ​ដោយ​សេចក្តីគោរពបំផុត​ ​សូមអ​រ​គុណ ៕

អត្ថបទដែលជាប់ទាក់ទង