បើកកិច្ចប្រជុំពង្រឹងលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ
កណ្ដាល៖កាលពីព្រឹកថ្ងៃទី២១ខែមករា ឆ្នាំ២០២០នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានបេីកកិច្ចប្រជុំពង្រឹងលើកកាងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំចិន និង វៀតណាមដែលនិងចូលមកដល់នាពេលខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះដេីម្បីរក្សាការពារនិងទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានក៏ដូចជាការងារបង្ការ និងបង្កាទប់ស្កាត់ គ្រោះថ្នាក់អគ្គិភ័យដែលកេីតឡេីងជាយថាហេតុ និងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវជាតិេលខ១ពិសេសនៅមុខផ្សារគគីរនិងទីប្រជុំជនផ្សេងៗឯទៀតដោយលៃលកធ្វើយ៉ាងណាដេីម្បីបញ្ចៀសរាល់បញ្ហាកកស្ទះចរាចរណ៍ដែលនៅតាមគោលដៅសំខាន់ៗ ដូចជាច្រកចេញចូលក្រុង តាមកន្លែងកំសាន្ត និងទីផ្សារនានាជាដើម។ល។
ក្នុងឱកាសនេះដែរលោកអធិការ ប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងក៏បានធ្វេីការផ្សព្វផ្សាយបន្ថែមទៅលេីការគោរពវិន័យរបស់កងកម្លាំង ត្រូវតែស្លៀកឯកសណ្ឋានអោយបានស្អាត បាទកាត់សក់ខ្លី និង មានបរិក្ខារគ្រប់គ្រាន់ ដេីម្បីអោយសមជាកងកម្លាំង។
លោកអធិការបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយជាពិសេសថែមទៀតនោះគឺកម្លាំងសមត្កិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនិងកម្លាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨ត្រូវចេញល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកនិងចុះត្រួតពិនិត្យធ្វេីរដ្ឋបាលតាមបណ្តាភូមិសាស្ត្រនៅតាមប៉ុស្តិ៍នីមួយៗ ដែរ។លោកអធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងបន្តទៀតថាដើម្បីរក្សាអោយបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំចិន និង វៀតណាម ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នាពេលខាងមុខនេះក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយសូមធ្វើការណែនាំទៅដល់សាធារណៈជនក្នុងមូលដ្ឋានស្រុកកៀនស្វាយដោយហាមជាដាច់ខាតគឺមិនអោយមានដុតផាវឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះនិងហាមមិនអោយលេងល្បែងស៊ីសងគ្រប់ប្រភេទហើយគ្រប់កន្លែងកម្សាន្តសប្បាយនានានៅតាមគេហដ្ឋានត្រូវរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងប្រុងប្រយ័ត្នក្នុងការដុតធូកទៀនក្រដាសសែនភ្លើងចង្រ្កាន ចរន្តអគ្គិសនីដែលអាចបង្កអោយមានគ្រោះថ្នាក់អគ្គីភ័យកើតឡើងជាយថាហេតុ៕