ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្ម ជនជាតិចិន សម្លាប់ជនជាតិចិន

65

ខេត្តកណ្តាល៖ដំណឹងបឋមបានឲ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយស្នងការដ្ឋានការនគរបាលខេត្តកណ្តាលឃាត់ខ្លួនបានកាលពីវេលាម៉ោង08:30នាទីព្រឹកថ្ងៃទី21.01.2020 នៅភូមិជ្រៃមង្គលឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបឋមកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យជនរងគ្រោះស្លាប់) កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ ។
ជនសង្ស័យជនជាតិចិន ០២នាក់ នៅចំណុចក្នុងរោងចក្រអគ្គីសនី គីទ្បូម៉ែត្រលេខ ២៧ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៏ភ្លាមៗ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវបង្រ្កាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
អត្តសញ្ញាណជនសង្ស័យ
១.ឈ្មោះ SONG WEIGUANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)
២.ឈ្មោះ BI CHUN NIAN ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)
និងដកហូតរថយន្តមួយគ្រឿងម៉ាក LEXUS ៤៧០
អត្តសញ្ញាណជនរងគ្រោះ
-ឈ្មោះ LIU JIANPING ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ G45636660
ឆ្លងតាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា៖ កាលពីថ្ងៃទី ២១/០១/២០២០ វេលាម៉ោងប្រហែល ៩ព្រឹក ពួកខ្លួនបានប្រទះឃើញជនរងគ្រោះនៅចំណុចក្នុងរោងចក្រអគ្គីសនី គីទ្បូម៉ែត្រលេខ២៧ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ពេលនោះពួកខ្លួនបានហៅជនរងគ្រោះឲ្យទៅដោះស្រាយគ្នារឿងជំពាក់ប្រាក់ចំនួន ១៦ម៉ឺនដុល្លារអាមេរិក ថ្លៃទិញសម្ភារៈអគ្គីសនី ប៉ុន្តែជនរងគ្រោះមិនព្រមទៅជាមួយក៏ប្រើហឹង្សាវាយទៅលើជនរងគ្រោះតែម្តង ហើយចាប់ជនរងគ្រោះដាក់បញ្ចូលក្នុងគូថរថយន្តដឹកឆ្ពោះមកភ្នំពេញ ពេលធ្វើដំណើរមកដល់ចំណុចម្តុំប្រលានយន្តហោះអន្តរជាតិភ្នំពេញ ជនរងគ្រោះក៏មានអាការៈថប់ៗដង្ហើមរួចក៏ស្លាប់តែម្តង លុះធ្វើដំណើរមកដល់ចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ចាត់ការបន្តតាមនីតិវិធី ។
ចំពោះសាកសពបានយកទៅរក្សាទុកតម្កល់នៅវត្តទឹកថ្លា រង់ចាំបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង