អាជ្ញាធរ រាជធានីភ្នំពេញមិនអនុញ្ញាតឲ្យ មានកម្មករ កម្មការិនីស្លាក់នៅក្នុងសំណង់អគារ ដែលបាននឹងកំពុងសាងសង់ទេ








ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានាអោយបានម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មការិនីស្លាក់នៅក្នុងសំណង់អាគារដែលបាននឹងកំពុងសាងសង់ជាដាច់ខាត។