ជនជាតិអូស្ត្រាលីម្នាក់បានសារភាពពីបទល្មើសរំលោភសេពសន្ថវៈទៅលើកុមារកម្ពុជា
អត្តសញ្ញាណរបស់បុគ្គលម្នាក់នេះ ដែលពីមុនមកត្រូវបានលាក់ទុកជាអាថ៌កំបាំងតាមផ្លូវច្បាប់ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៩។
សេចក្តីថ្លែងការរបស់នគរបាលសហព័ន្ធប្រទេសអូស្ត្រាលីបានស្តីថាៈ “បុរសអាយុ៤៦ឆ្នាំម្នាក់ មកពីទីក្រុង Adelaide ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរកុមារ បន្ទាប់ពីការស៊ើបអង្កេតដោយក្រុមការងារចម្រុះប្រឆាំងការជួញដូរកុមាររបស់រដ្ឋអូស្ត្រាលីខាងត្បូង (SA-JACET), ដែលនៅក្នុងក្រុមនោះមានសមាជិករបស់នគរបាលសហព័ន្ធប្រទេសអូស្ត្រាលី និងនគរបាលរដ្ឋអូស្ត្រាលីខាងត្បូង។
ខាលពីខែកុម្ភៈ ឆ្នាំ២០១៩, SA-JACET បានទទួលព័ត៌មានបញ្ជូនពីនគរបាលរដ្ឋ Queensland ដែលបានកំណត់លេខសម្គាល់តាមអ៊ីនធឺណិតរបស់អ្នកប្រើដែលមានទីតាំងនៅក្នុងទីក្រុង Adelaide ដែលបានបង្ហោះរូបភាពអាសអាភាសទៅលើកុមារនៅក្នុងគេហទំព័រមួយ។
SA-JACET បានចាប់ផ្តើមការស៊ើបអង្កេតទៅលើរឿងនេះ ហើយនៅក្នុងខែឧសភា ឆ្នាំ២០១៩ បានចេញដីកាឆែកឆេរទីលំនៅរបស់ជនសង្ស័យដែលស្ថិតនៅក្នុងដំបន់ Westbourne Park ទីក្រុង Adelaide។
ការអនុវត្តដីការឆែកឆេរនៅទីក្រុង Adelaide កាលពីថ្ងៃនេះនាំមកបុគ្គលនេះ ដែលកំពុងនៅក្រៅការឃុំឃាំង, ទទួលការចោទប្រកាន់ពីបទល្មើសផ្សេងៗទៀត។ ក្រុមការងារចម្រុះបានដកយកឧបករណ៍អេឡិចត្រូនិចមួយចំនួនដែលអាចផ្ទុកនូវភ័ស្តុតាងសំខាន់ៗ។
ការត្រួតពិនិត្យទៅលើព័ត៌មានដែលបានទទួលពីដៃគូរនគរបាលនៅក្រៅប្រទេសបានបង្ហាញពីបទលើ្មមួយចំនួនរវាងឆ្នាំ២០០២ ដល់២០០៦ ពេលដែលបុគ្គលនេះកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
CPU ក៏បានដឹងពីការស៊ើបអង្កេតនេះ ហើយនាយកប្រតិបត្តិការអង្គភាពការពារកុមារ លោក James McCABE បានស្តីថា “យើងសូមផ្តល់កិត្តិយសដល់នគរបាលរដ្ឋ Queensland, នគរបាលរដ្ឋ South Australia, នគរបាលសហព័ន្ធអូស្ត្រាលី, និងក្រុមការងារចម្រុះ SA-JACET ដែលបានធ្វើការស៊ើបអង្កេតទៅលើបទល្មើសប្រព្រឹត្តដោយបុរសម្នាក់នេះពេលដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានដឹងថាការស៊ើបអង្កេតនេះបានធ្វើឡើងទាក់ទោងទៅនឹងសកម្មភាពរបស់បុគ្គលនេះចាប់ផ្តើមពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៨។ នគរបាលជាតិកម្ពុជាក៏បានចូលរួមក្នុងការស៊ើបអង្កេតទៅលើបុគ្គលម្នាក់នេះដែរ។
លទ្ធផលនេះបង្ហាញពីការប្តេជ្ញារបស់គ្រប់ទីភ្នាក់ងារ ថែមទាំងរាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រឆាំង និងផ្តន្ទាទោសគ្រប់ជនល្មើសដែលប្រព្រឹត្តបទល្មើសទោលើកុមារ មិនថាជននោះមានទីលំនៅទីណាក៏ដោយ៕