ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ករណីលុយ៣មុឺនដុល្លារ
ភ្នំពេញ : បុរសជនជាតិចិនរងគ្រោះរត់ទៅប្ដឹងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសុំអន្តរាគមន៍អោយឃាត់ជនជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធករណីលុយ៣មុឺនដុល្លាហេតុការកើតឡើង កាលវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០នៅចំណុចសណ្ឋាគារ រីវើរ៉ា បន្ទប់ជាន់ទី៣១លេខ៣១០៧A ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
១~ជនល្មើសឈ្មោះ BAO WEN BIN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅខុនដូរ អីវើរ៉ា បន្ទប់លេខ៣១០៧ ផ្លូវបេតុង ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
២~ជនល្មើសឈ្មោះ Yang Bayou ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូរ មុខរបរពាណិជ្ជករ ។
៣~ជនល្មើសឈ្មោះ សៀវ ផាំង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូរ អីវើរ៉ា បន្ទប់លេខ៣១០៧អា ផ្លូវបេតុង ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (រត់គេចខ្លួន) ។
ជនរងគ្រោះ ឈ្មោះ Huang Jun Hui ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរបើកផ្សារម៉ាត ស្នាក់នៅផ្ទះលេខ A9 ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៍មានពីនគរបាលបានអោយដឹងថានៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០តែកើតហេតុថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០មានបុរសជនជាតិចិនបានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ថាមានចិនដូចគ្នាឆបោកលុយគាត់បាត់លុយចំនួន៣ម៉ឺនដុល្លារអោយវេរលុយទៅប្រទេសចិនបែរជាមិនវឹរក្រោយមកក៏នគរបាលប៉ុស្តិ៍រាយការមកព្រហ្មទណ្ឌខណ្ឌដើម្បីស្រាវជ្រាវ ។ហើយក៏បានសហការជាមួយការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញធ្វើការបង្រ្កាបបានជនសង្ស័យក្នុងសណ្ឋាគាររីវើរ៉ា បន្ទប់ជាន់ទី៣១ លេខ៣១០៧Aបានម្នាក់និងលុយចំនួន២មុឺនដុល្លានៅសល់បក្សពួក២នាក់ទៀតលុះដល់ល្ងាចថ្ងៃខែដដែលធ្វើការឃាត់បានជនជាតិចិនម្នាក់ជាបក្សពួកនិងលុយ៤ពាន់ដុល្លា ។បច្ចប្បន្នជនសង្ស័យទាំង២នាក់ធ្វើការឃាត់ខ្លួនពីបទរំលោភលើទំនុបចិត្តនិងបញ្ជូលទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។