ឡានសាមុយ មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកសិស្សដួលសន្លប់ ទៅមន្ទីរពេទ្យខេត្តបុកម៉ូតូឆ្លងថ្នល់ ស្លាប់២នាក់ប្តីប្រពន្ធ
ខេត្តស្វាយរៀង៖ មានគ្រោះដ៏អាក្រក់ គ្រោះលើគ្រោះ បង្កឡើងដោយរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កំពុងបើកបរដឹកសិស្សរងគ្រោះម្នាក់ ដែលដួលសន្លប់ចេញពីមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់ មកដល់ចំណុចផ្លូវបំបែកជាបួន បុកពេញម៉ូតូមួយគ្រឿង ទំហឹងអូសទាំងម៉ូតូនិងមនុស្ស ជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធ នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថាៈ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ករណីនេះបង្កឡើងដោយរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កំពុងបើកបរដឹកសិស្សរងគ្រោះម្នាក់ ដែលដួលសន្លប់ចេញពីមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់ មកដល់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ស្រាប់តែមានបុរស់វ័យចំណាស់ម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០១១ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង ១D៤៧៥៩ បើកពីទឹសខាងលិចទៅកើត ដឹកស្រ្តីចំណាស់ម្នាក់ ខណៈមកដល់ខាងលិចផ្លូវបំបែកជាបួន បានបត់ឆ្វេងបម្រុងទៅជើង ក៏ត្រូវរថយន្តសាមុយដឹកសិស្សរងគ្រោះ មកពីទិសខាងកើតបញ្ច្រាសទិសគ្នា បុកពេញទំហឹងអូសទាំងម៉ូតូនិងមនុស្ស ជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធ នៅកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបានបន្តថា រថយន្ដពេទ្យ ពណ៌ ស ពាក់ផ្លាកលេខ រដ្ឋ.១២.២.០៧៣៥ បើកបរដោយឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យ រស់នៅភូមិ ឫស្សីអម ឃុំ ខ្សែត្រ ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច រថយន្ដខូចខាតធ្ងន់ ។ ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៤៧៥៩ បើកបរដោយឈ្មោះ ហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង ( ស្លាប់នៅកន្លែងកើតហេតុ ) មិនពាក់មួកសុវត្ថិភាព បើកបរពីលិចទៅកើត ។ អ្នករួមដំណើរឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។
សមត្ថកិច្ចបានដឹកសពទាំងពីរនាក់ប្តីប្រពន្ធ ទៅរក្សាទុកនៅវត្តជម្ពូរព្រឹក្សា ហៅវត្តថ្មី ស្ថិនៅភូមិថ្មីសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅការិយល័យ នគបាលចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ។
ប្រភពដដែលបានបន្តថាៈ រីឯសិស្សរងគ្រោះត្រូវសមត្ថកិច្ច ហៅរថយន្តសាមុយមន្ទីរពេទ្យខេត្តស្វាយរៀង មកសាងយកទៅសង្គ្រោះ ក៏ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា មានការព្រួយបារម្ភ អំពីសុវត្ថិភាពសិស្សរងគ្រោះ ដែលជួបគ្រោះដួលសន្លប់២លើក មានសុខភាពខ្សោយធ្ងន់ធ្ងរ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវប្តូររថយន្តហើយគ្រូពេទ្យ ដកបំពង់ខ្យល់អុកស៊ីហ្សែនចេញ ពីច្រមុះ ខណៈប្តូររថយន្តនោះ ធ្វើឲ្យសិស្សរងគ្រោះទ្រុឌទ្រោម ស្ទើរពុំដកដង្ហើមមិនដឹងថា វាសនាយ៉ាងណានោះទេ គឺកំពុងសង្គ្រោះបន្ទាន់។ សូមឲ្យសិស្សរងគ្រោះ រួចផុតពីគ្រោះអាក្រក់មកប្រសើរវិញផងចុះ។ សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុជនរងគ្រោះ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងគ្មានពាក់មួកសុវត្ថិភាព រថយន្តសាមុយបើកបរ មានល្បឿនលឿន នៅចំណុចគ្រោះថ្នាក់៕