ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញគេកំពុងផឹកស៊ី បុរសម្នាក់ដើរចូលទៅផឹកដែរ ដោយគេមិនហៅ ហើយកើតជម្លោះ ទាញ​កាំបិត​បុ័ងតោ​កាប់​​ឲ្យ​របួស

47

​​រាជធានី​ភ្នំពេញ​៖​ នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ​យក​កាំបិត​បុ័ងតោ​កាប់​បណ្តាល​ឲ្យ​របួស​របួស២នាក់​ ពេល​កំពុង​អង្គុយ​ផឹកស៊ី​។

នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីនេះកើតឡើងក្នុង​ពេល​ជន​រង​គ្រោះ​ជួបជុំ​គ្នា​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ ពេល​នោះ​ជនសង្ស័យ​បាន​ដើរមក​ម្នា​ក់ឯង​ ចូល​ទៅ​ផឹកស៊ី​ជាមួយ​ក្រុម​ជន​​រង​គ្រោះ​ (​ដោយ​ខ្លួនឯងដោយមិនមានគេហៅ​)​ ក្នុង​ពេល​កំពុង​អង្គុយ​ផឹ​​ក​ស៊ី​នោះ ​ជន​រង​គ្រោះ​ទាំង​២​នាក់​ បាន​និយាយ​គ្នា​​សើ​ច​​លេង​ ស្រាប់តែ​ជនសង្ស័យ​បាន​ខឹង​​ (​ដោយ​គិត​ថា​ជន​​រ​ង​គ្រោះ​និយាយដើម​ខ្លួន​)​​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​​​ទៅ​យក​កាំ​បិទ​បុ័ង​តោ​ចំនួន​ ១​ ដើម​ ដែល​នៅ​ក្បែរ​នោះ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ពី​​​នាក់​បណ្ដាល​ឲ្យ​ធ្ងន់​ កាលពី​វេលា​ម៉ោ​ង​១​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​លេខ​២៧១​ ភូមិ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​ បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ ស៊ុ​ក​ សា​រ៉ាត់​ ភេទ​ ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​ មាន​ផ្ទុក​សារធាតុ​ញៀន​ ។​ រីឯ​ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ ស៊ឹ​ម​ ប៊ុ​ន​រ័​ត្ន​ ហៅ​ ប៉ុង​​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ ផ្លូវ​លេខ​២៧១​ ភូមិ​៥​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​នៅផ្ទះ​ (​របួស​កណ្តាល​ក្បាល​ ១​កន្លែង​ ​កណ្តាល​ថ្ងាស​ ១​កន្លែង​ និង​កដៃ​ខាងស្តាំ​ ១​កន្លែង​ ​ និង​ជន​រង​គ្រោះ​ទី​២ ​ឈ្មោះ​ រិ​ទ្ធ​ បូ​រី​ ហៅ​ វ៉េវ​​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​២៩៦Z​ ផ្លូវ​លេខ​២៧១​ ភូមិ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​នៅផ្ទះ​ របួស​កំប៉េះគូទ​ ១​កន្លែង​ ​ចង្កេះ​ខាងស្តាំ​ ១​កន្លែង​ ស្មា​ខាងស្តាំ​ ១​កន្លែង​ និង​ចិញ្ចើម​ខាងស្តាំ​ ១​កន្លែង​​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ស៊ុ​ក​ សា​រ៉ាត់​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង