ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដា ច់ហ្រ្វាំង បុករះម៉ូតូចំនួន៣គ្រឿង របួសស្រាល៤នាក់

138

 

ភ្នំពេញ : បុរសម្នាក់បេីករថយន្តម៉ាកតូយ៉ូតាកូម៉ាពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AO-៣៤៣៤ដាច់ហ្វ្រាំងបុករះម៉ូតូចំនួន៥គ្រឿងក្នុងនោះម៉ូតូហុងដា ម៉ាកប៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HC៤២០៧និងម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១CK៩៩៤៣ចំនួន៣គ្រឿងទៀតសុំទៅមុនតិចតួចបណ្ដាលរបួសស្រាល៣នាក់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២០នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ តាមផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមសាក្សីពីអ្នកដំណើរ បាននិយាយថា ជនរងគ្រោះគាត់ជិះម៉ូតូស្របទិសជាមួយរថយន្តបង្ក ក្នុងទិសដៅត្បូងទៅជើង ចុះពីស្ពានអាកាសក្បាលថ្នល់ ដោយសាររថយន្តដាច់ហ្វ្រាំងទើបបណ្តាលអោយរថយន្តបុកបន្តកន្ទុយគ្នាបែបនេះ បណ្ដាលមានអ្នករបួសស្រាលចំនួន៣នាក់មានក្មេងប្រុសអាយុ២ឆ្នាំផងដែរ ។ក្នុងនោះនគរបាលវាស់វែងខណ្ឌចំការមនបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំងអ្នកបេីកបរឈ្មោះ ស៊ ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណេីតនៅស្រុក ស្អាង ខេត្ត កណ្ដាលហេីយនគរបាលមកដល់ឃេីញតែម៉ូតូ៣គ្រឿងដែលរងការខូចខាតម៉ូតូម៉ាកZOOMEXបេីកបរបុរសម្នាក់ខូចខាតតិចសង២០ដុល្លាបញ្ចប់រឿងនៅម៉ូតូ២គ្រឿងទៀតម្ចាស់រថយន្តចេញថ្លៃរបួសនិងថ្លៃជួសជុលម៉ូតូអោយចំពោះមុខសមត្ថកិច្ចបញ្ចប់រឿងមិនប្ដឹងផ្ដល់គ្នានោះ ៕

អត្ថបទដែលជាប់ទាក់ទង